ក្រសួង​ប្រៃសណីយ៍ ឲ្យ​ក្រុមហ៊ុន Smart សុំទោស​ជា​សាធារណៈ​ចំពោះ​កំហុស​របស់ខ្លួន ហើយ​អ្នកពាក់ព័ន្ធ ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ថ្ងៃទី​២២ ខែកក្កដា នេះ​បានចេញ​សេចក្តីប្រកាស​មួយ​អះអាងថា បាន​រកឃើញ​ក្រុមហ៊ុន Smart អនុវត្ត​ខុស​នីតិវិធី​ក្នុងការ​បើក​លេខ​ទូរ​សព្ទ​ជូន​អតិថិជន ដោយបាន​កាត់ផ្តាច់​លេខ​ទូរ​សព្ទ​របស់​អតិថិជន ដែល​កំពុង​ប្រើប្រាស់​រាល់ថ្ងៃ ហើយ​យកទៅលក់​បន្ត​ឱ្យ​អតិថិជន​ថ្មី​ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ចាស់​ដើម​។ ​

អានបន្ត

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បន្ត​នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១១៩​នាក់​បន្ថែមទៀត ក្នុង​សង្កាត់​ព្រែកកំពឹស

​កាលពី​ថ្ងៃអាទិត្យ ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ បាន​បន្ត​ចាត់​ឲ្យ​ក្រុមការងារ ដែលមាន លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​តំណាង​នាំយក​អំណោយ​ជា​ស្បៀង​រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ព្រមទាំង​ឱសថ​បុរាណ​ចិន​ព្យាបាល​ក្អក ផ្តាស់​សាយ ក្តៅខ្លួន ឈឺក្បាល ការពារ​សួត ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ចំនួន​២៨​គ្រួសារ ស្មើនឹង​១១៩​នាក់ បន្ថែមទៀត ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ធ្វើការ​នៅ​រោងចក្រ Y&W កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀងៗ​ខ្លួន ក្នុងភូមិ​ព្រែក​រទាំង ភូមិ​ព្រែក​ថ្លឹង ភូមិ​ក្រាំងស្វាយ ភូមិ​ស្រីស្នំ និង​ភូមិ​ព្រែកកំពឹស សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។

អានបន្ត

ពលរដ្ឋ​កុំ​ព្រួយ​អត់​វ៉ាក់សាំង ! រសៀល​នេះ មកដល់​១​លាន​ដូ​ស​បន្ថែម​ទៀតហើយ

​វ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​ហ្វា​ម (Sinopharm) របស់​ប្រទេស​ចិន​ចំនួន​១​លាន​ដូ​ស​ទៀត បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅវេលា​ម៉ោង​ប្រមាណ​ជិត​២​រសៀល ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ នេះ តាម​ជើងយន្តហោះ AIR CHINA ។​

អានបន្ត