របៀប​ប្រើ​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​៤​ប្រភេទ ទទួលស្គាល់​ដោយ​ក្រសួង​

​គិត​ត្រឹម​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ នេះ​ក្រសួងសុខាភិបាល​កម្ពុជា​បានផ្ដល់​ការទទួលស្គាល់ និង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ចំនួន ៤ ប្រភេទ​។​


​ឧបករណ៍​តេស្ត​ទាំង​៤ ប្រភេទ​នោះ ក្រសួងសុខាភិបាល​អនុ​ញ្ញាត​ប្រើប្រាស់​សម្រាប់​គ្រឹះស្ថាន​សុខាភិបាល​ឯកជន ស្ថាប័ន និង​អង្គភាព​រដ្ឋ​មិនមែន​សុខាភិបាល បណ្តា​ច្រកទ្វារ​ចេញ​-​ចូល​ប្រទេស ក្រុមហ៊ុន​ឯកជន រោងចក្រ​-​សហគ្រាស និង​ទីកន្លែង​អាជីវកម្ម​ផ្សេងទៀត និង​សម្រាប់​បុគ្គល​ឯកជន​។​

​ក្នុង​គោលការណ៍​ណែនាំ​ប្រតិបត្តិ ស្តីពី​ការប្រើប្រាស់​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ បាន​បញ្ជាក់ថា បុគ្គល​ដែលមាន​ការសង្ស័យ​ឆ្លង​កូ​វីដ​-១៩ អាច​ប្រើប្រាស់​តេស្ដ​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ដោយ​ខ្លួនឯង អនុវត្ត​ត្រឹមត្រូវ​តាម​ការណែនាំ​តាម​វិធីសាស្ត្រ​នៃ​ការប្រើប្រាស់ និង​ការគ្រប់គ្រង​កាកសំណល់​របស់​តេស្ដ​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ដើម្បី​ចៀសវាង​ការចម្លង​មេរោគ​កូ​វីដ​-១៩ ជាយថាហេតុ​៕ Hello គ្រូពេទ្យ​

​វិធីសាស្ត្រ​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ ៤ ប្រភេទ ដែល​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​
១. PANBIOTM COVID-19 Ag RAPID TEST DEVICE (​ក្រុមហ៊ុន ABBOTT)


២. SARS-CoV-2 Rapid Antigen Test 25T (​ក្រុមហ៊ុន ROCHE )


៣. STANDARD Q COVID-19 Ag Test (​ក្រុមហ៊ុន SD Biosensor)


៤. INDICAID COVID-19 Rapid Antigen Test (​ក្រុមហ៊ុន PHASE Scientific)

Related posts

Leave a Comment