ប្រយ័ត្ន​ច្រឡំ​ជាមួយ​គ្រុនឈាម នេះ​សញ្ញា​គួរ​ចំណាំ​បើ​កើត​ជំងឺ​គ្រុន​ឈី​ក​

​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ក្រសួងសុខាភិបាល​បានប្រកាស​ពី​ការផ្ទុះ​ជំងឺ​គ្រុន​ឈី​ក​ខ្លាំង​នៅក្នុង​ខេត្ត​ចំនួន​៤ ក្នុងនោះ​រួមមាន​រតនគិរី មណ្ឌលគិរី បាត់ដំបង និង​ក្រចេះ ហើយ​ធ្វើ​ម៉េច​ទើប​ដឹងថា​មាន​ជំងឺ​គ្រុន​ឈី​ក​? ជំងឺ​នេះ​មាន​រោគសញ្ញា​គួរ​កត់ចំណាំ​អី​ខ្លះ​?​។​

​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ នៃ​ក្រសួងសុខាភិបាល​បាន​ពន្យល់ថា គ្រុន​ឈី​ក​ជា​ជំងឺ​បង្កដោយ​វីរុស​ឈី​ក បណ្ដាលមកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅពេល​ថ្ងៃ ហើយ​អាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់​វ័យ ទាំង​ក្មេង ទាំងចាស់​។ ចំពោះ​រោគសញ្ញា​ជំងឺ​គ្រុន​ឈី​ក​វិញ មាន​គ្រុនក្តៅ ៣-៤ ថ្ងៃ ឈឺសន្លាក់​ឆ្អឹង​ជាច្រើន​កន្លែង មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក​។​
​ជំងឺ​គ្រុន​ឈី​ក​នេះ​មិន​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​នោះទេ លើកលែងតែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូចជា​ជំងឺគ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺរលាកស្រោមខួរ​ជាដើម​។ រវាង​ជំងឺ​គ្រុន​ឈី​ក និង​គ្រុនឈាម មាន​រោគសញ្ញា​ស្រដៀង​គ្នា គ្រាន់​អ្នក​កើត​ជំងឺគ្រុនឈាម​អាច​នឹងមាន​រោគសញ្ញា​ច្រើនជាង​ប៉ុណ្ណោះ ហើយក៏​គ្រោះថ្នាក់​ជាង​ជំងឺ​គ្រុន​ឈី​ក​ដែរ​។​

​រោគសញ្ញា​ជំងឺគ្រុនឈាម​
– ក្តៅខ្លួន​ពី ៣៩-៤០ អង្សារ​សេ​
– មុខ​ក្រហម​
– ឈឺក្បាល ឈឺ​ប្រឡង់​ភ្នែក​ចាក់​ទៅក្រោយ​
– ចង់​ក្អួត ឬ​ក្អួត​
– ឈឺពោះ​
– ឈឺ​សាច់ដុំ និង​សន្លាក់​ដៃជើង​
– មាន​ស្នាម​អុចៗ​ក្រហម​លើ​ស្បែក​
– ហូរឈាម​តាម​អញ្ចាញធ្មេញ​ជាដើម​​៕ Hello គ្រូពេទ្យ

Related posts

Leave a Comment