លោក ហ៊ុន ម៉ា​ណែ​ត ចូលរួម​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តក្រចេះ

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តក្រចេះ​។​

អានបន្ត

ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​លើ​សំណុំរឿង “​ឧបឃាត​” នៃ​អតីត​មេដឹកនាំ​ប្រឆាំង​ចំនួន​៩​រូប

ភ្នំពេញ​: តាម​កម្មវិធី ដែល​បាន​គ្រោងទុក នៅវេលា​ម៉ោង​៨ ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​លើកយក​សំណុំរឿង “​ឧបឃាត​” ដែល​ប្រព្រឹត្ត​នៅ​ប្រ ទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា​២៧ មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ របស់​អតីត​មេដឹកនាំ​ប្រឆាំង​ចំនួន​៩​រូប មក​បើកសវនាការ​។​

អានបន្ត

លោក ហ៊ុន ម៉ា​ណែ​ត ចូលរួម​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តបន្ទាយមានជ័យ

ការលើកឡើង​របស់លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ខណៈ​លោក​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

អានបន្ត

ដើម្បី​ពង្រឹង​ប្រាក់រៀល​ខ្មែរ ធនាគារជាតិ​ប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ដុល្លារ​ចំនួន​៥០​លាន​ដុល្លារ​អាមេរិក

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា នៅថ្ងៃនេះ បានសម្រេច​ធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់ ដោយ​ប្រកាស​ដាក់​ដេញថ្លៃ​លក់​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន​៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រឹង​ប្រាក់រៀល​សំដៅ​ចូលរួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

អានបន្ត

ក្មួយៗ​នៅក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស ទទួល​ការយកចិត្តទុកដាក់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​

​ក្មួយៗ នៅក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស បានទទួល អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​សម្ភារ​សិក្សា សម្ភារ​បរិក្ខា​ពេទ្យ និង​គ្រឿងឧបភោគ បរិភោគ និង​រៀបចំ​អាហារ​ថ្ងៃត្រង់​សម្រាប់​ក្មួយ តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ TYDA សប្បុរសជន និង​ក្រុមការងារ​។​

អានបន្ត

លោកជំទាវ ឃួន សុ​ដា​រី អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​របៀបវារៈ​មួយចំនួន​

​ភ្នំពេញ​៖ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​វិមាន​រដ្ឋសភា ដែលមាន​របៀបវារៈ​សំខាន់ៗ​ដូចជា​៖

អានបន្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ស្វែងយល់​អំពី​ឌីជីថល 5G នៅ​ក្រុមហ៊ុន Cellcard

ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក រួម​ដំណើរ​ដោយ​គណៈប្រតិភូ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ទស្សនកិច្ច​ក្រុមហ៊ុន​ទូរស័ព្ទដៃ សែ​ល​កាត (Cellcard) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​រ៉ូយ៉ាល់​គ្រុប ដើម្បី​ស្វែងយល់​អំពី​ឌីជីថល​នីយកម្ម និង​ពិភាក្សា​ពី​ការត្រៀមខ្លួន​សម្រាប់​បណ្តា​ញ 5G​។​

អានបន្ត

លោក​ឧកញ៉ា ឆាយ សុធា និង​ក្រុមគ្រួសារ ចូលរួម​កាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​កែវ​មណី​ជោតិ​ខេត្តកណ្តាល

ខេត្តកណ្តាល​៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ​ដែល​ធំជាងគេ​នៅក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា ហើយ​ពិធីបុណ្យ​នេះ​មាន​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់​ពីថ្ងៃ ១​រោច ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ពិធីបុណ្យ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កាន់​ព្រះពុទ្ធសាសនា​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​។​

អានបន្ត

អ្នកវិនិយោគ​ជប៉ុន​ថា សេដ្ឋកិច្ចកម្ពុជា​មាន​លំនឹង​ល្អ បើទោះបី​ជាមាន​ការរីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ​-១៩ នៅលើ​ពិភពលោក​

​ភ្នំពេញ​៖ ឆ្លើយតប​សំណួរ​របស់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ទាក់ទង​ទៅនឹង​ផលប៉ះពាល់ នៃ​នៃ​ជម្ងឺ​កូ​វីដ​-១៩ លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ (Alex Yasumoto) សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា (Arakawa) ដែលជា​ក្រុមហ៊ុន​សាងសង់​លំនៅឋាន​ស្តង់ដា​ជប៉ុន​ទីមួយ​នៅ​ប្រទេស​កម្ពុជា បាន​អះអាងថា លោក​មិនមែនជា​អ្នកសេដ្ឋកិច្ច​ទេ ហើយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៅមុខ សេដ្ឋកិច្ច​មានការ​ប៉ះពាល់​ប៉​ណ្ណា លោក​មិន​ហ៊ាន​សន្និដ្ឋាន​ទេ តែ​លោក​ជឿ​ខ្លួនឯង​ថា កម្ពុ​ជាមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​នៅឡើយ ដូច្នេះ​លោក​យល់ថា នឹង​មិនមាន​ផលប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ​។​

អានបន្ត

សាលា ប៊ែ​ល​ធី អន្តរជាតិ​គ្រប់​ទីតាំង នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០២០​នេះ​

​ភ្នំពេញ​: សាលា ប៊ែ​ល​ធី អន្តរជាតិ​គ្រប់​ទីតាំង នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០២០​នេះ សិក្សា​តាមបែប​ប្តូរ​វេន (​រៀន​ក្នុង​ថ្នាក់​ខ្លះ រៀន​តាម​អន​ឡាញ​ខ្លះ​) ស្របតាម​សេចក្តីណែនាំ​លេខ ៤៣​អយក​.​ស​ណន ស្តីពី​ការបើក​ដំណើរការ​ឡើងវិញ គ្រឹះស្ថានសិក្សា​ឯកជន ក្នុងដំណាក់កាល​ទី​២ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​” ។​

អានបន្ត