ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចុះ​ពិនិត្យ​ការ ដ្ឋា​ន​សាងសង់​អាគារ​រដ្ឋបាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​

​ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សៅរ៍​ទី​០៦ ខែមិថុនា ឆ្នាំ​២០២០ ​បាន​ឆ្លៀតពេល​ពី​ការងារ​ក្នុង​អង្គភាព ចុះទៅពិនិត្យ និង​ជម្រុញ​ការសាងសង់​អាគារ​រដ្ឋ​បាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ឲ្យ​ឆាប់​រួចរាល់​តាម​ការកំណត់ ដែល​អាគារ​នេះ បានចាប់ផ្ដើម​សាងសង់ កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៩​។​

អានបន្ត

ឈ្លូស​មួយ​ក្បាល ដែលមាន​អាកា​រៈ​ខ្សោយកម្លាំង និង​មាន​ស្ត្រេ​ស​ខ្ពស់ ត្រូវបាន​ព្រលែង​ឱ្យទៅ​រស់នៅ​ក្នុងព្រៃ​វិញ​

​ភ្នំពេញ​៖ សត្វ​ឈ្លូស​ឈ្មោល​ជំទង់​ដ៏​ល្អ​មួយ​ក្បាល ត្រូវបាន​គេ​ព្រលែង​ឱ្យ​ត្រលប់​ទៅ​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែលជា​តំបន់​ការពារ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​និង​ការគាំទ្រ​ដោយ​អង្គការ WWF ហើយ​ការដោះលែង​នេះ បន្ទាប់ពី​គេ​បាន​ពិនិត្យ និង​វិភាគ​ស្ថានភាព​សុខភាព​សត្វ​ឈ្លូស​នេះ និង​ក្រោយពី​បានផ្តល់​ការព្យាបាល និង​ថែរក្សា​យ៉ាង​សមស្រប ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លងទៅនេះ ដើម្បី​ជួយសង្គ្រោះ​ពី​ការចុះ​ខ្សោយកម្លាំង​ខ្លាំង និង​ការរង​សំពាធ ដែល​បណ្តាល​មាន​កម្រិត​ស្ត្រេ​ស​ខ្ពស់ (myopathy) នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងបរិស្ថាន​។​

អានបន្ត

ធនាគារជាតិ ប្រាប់​ឲ្យ​ធនាគារឯកជន​ប្រមូល​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​១, ២, និង​៥​ដុល្លារ

​ភ្នំពេញ​៖ ការប្រកាស​នេះ បានធ្វើ​ឡើង​នោ​ក្នុងជំនួប​ពិភាក្សា​រវាង​ធនាគារជាតិ​នៃ​កម្ពុជា ជាមួយ​តំណាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ស្តីពី​បញ្ហា​ប្រឈម នៃ​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​១$ ២$ និង ៥$ និង​ផលវិបាក​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​គ្រប់គ្រង​ប្រភេទ​ក្រដាសប្រាក់​ទាំងនេះ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​។​

អានបន្ត

ភិក្ខុ ឡុង ចន្ថា សរសេរ​លិខិត​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ឈប់​លាចាក​សិក្ខាបទ ត្រូវបាន​មន្ទីរ​ធម្មការ​ខេត្ត​ប្រកាស​ចាប់ខ្លួន​

​ខេត្តតាកែវ​៖ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​កំណត់​លាចាក​សិក្ខាបទ​របស់​ភិក្ខុ ឡុង ចន្ថា ក្រោយពី​ល្បី​ថា មាន​ទំនាក់ទំនង​តាម Facebook ជាមួយ​នារី​ម្នាក់​នោះ ឡុង ចន្ថា បែ​ជាលា​ចាក​សិក្ខាបទ ហើយ​សរសេរ​លិខិត​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កថា មិនទាន់​អស់​និស្ស័យ នឹង​ព្រះពុទ្ធសាសនា​។​

អានបន្ត

នាំពាក្យ​ក្រសួងបរិស្ថាន​៖ បុរស​ម្នាក់​ដែល​បាន​បាញ់​សម្លាប់សត្វ​កេង​កេង ចូលខ្លួន​សារភាព​កំហុស​

​ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​បាន​បាញ់​សម្លាប់សត្វ​កេង​កេង​កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ ២០២០ និង​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ចូលខ្លួន​មក​សុំទោស​សាធារណជន និង​បានធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​កំហុស​សម្លាប់​សត្វព្រៃ​ដូច្នេះ​តទៅទៀត នៅ​ចំពោះមុខ​សមត្ថកិច្ច​នៃ​ក្រសួងបរិស្ថាន​នា​រសៀល​ថ្ងៃទី​១៣ ខែឧសភា នេះ​បើតាម​ការបញ្ជាក់​ពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។​

អានបន្ត

សាលា BELTEI បង្កើត App សិក្សា​ពី​ចម្ងាយ ដើម្បី​​​ជំនួយ​​ដល់​ការសិក្សារបស់សិស្ស​

​ភ្នំពេញ​៖ ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ (COVID-19) សាលា ប៊ែ​ល​ធី អន្ដរជាតិ បានសម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី BELTEI App “BELTEI International School” ដើម្បី​ជា​ជំនួយ​បន្ថែម​ដល់​ការសិក្សា​នៅផ្ទះ របស់​សិស្សានុសិស្ស​ទូទាំង​ប្រទេស គ្រប់​កម្រិត ទាំង​ផ្នែក​ចំណេះ​ទូទៅ (​ចាប់ពី​ថ្នាក់​ទី​១ ដល់ទី​១២) និង​ភាសា​អង់គ្លេស​ទូទៅ (​ចាប់ពី Level 1 – 12)​។

អានបន្ត

នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង ពូកែ​ខាង​បញ្ចេញ​សាច់​ខ្ចី​ញ៉ិញ ចេញពី​គុក​វិញ​ហើយ

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កិត សុជាតិ បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ ដែល​បង្ហោះ​រូបភាព​របៀប​សិច​ស៊ី អាសអាភាស ដាក់ពន្ធនាគារ​៦​ខែ តែ​ទោស​នេះ​ត្រូវអនុវត្ត​ក្នុង​ពន្ធនាគារ​ត្រឹម​២​ខែ និង​១៥​ថ្ងៃ នៅសល់​ព្យួរ​។​

អានបន្ត

ក្រុមហ៊ុន Facebook ​ដាក់​ឲ្យ​ដំណើរការកម្មវិធី Messenger Kids នៅ​កម្ពុជា​

ភ្នំពេញ​៖ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ Facebook បានប្រកាសថា ក្រុមហ៊ុន​នឹងដាក់​ឲ្យ​កម្មវិធី Messenger Kids នៅក្នុង​ប្រទេស​ចំនួន​៧០​ទូទាំង​ពិភពលោក ដោយមាន​ការបញ្ចូល​នូវ​ចំណុច ពិសេស​ថ្មីៗ​ជាច្រើន ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ឪពុកម្តាយ ក្នុង​ការជួយ​ឲ្យ​កូនៗ​របស់​ពួកគាត់​រក្សា ការភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​មិត្តភក្តិ​របស់​ពួកគេ ជាមួយគ្នានេះ មាតា​-​បិតា និង​អាណាព្យាបាល ក្នុងប្រទេស​កម្ពុជា ក៏​អាច​ទាញយក​កម្មវិធី​នេះ ដើម្បី​ឲ្យ​កូនៗ​របស់ខ្លួន​ប្រើប្រាស់​ចាប់ពី​ថ្ងៃនេះ​តទៅ ទាំង​លើ​ប្រព័ន្ធ Android និង IOS ផងដែរ​។

អានបន្ត

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្កើន​ការការពារ​ជម្ងឺឆ្លង​កូ​វី​ឌ​-១៩ បន្ថែម​លើ​ផែនការ​ដែល​បានដាក់​ចេញ​

​ភ្នំពេញ​៖ ចាប់តាំងពី​មាន​ផ្ទុះឡើង​នូវ​ការរីក​រាលដាល ជម្ងឺ​កូ​វី​ឌ​-១៩ ក្នុងប្រទេស​កម្ពុជា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​ផែន​ការពារ​ជម្ងឺឆ្លង​ជា​បន្តបន្ទាប់ ដល់​កម្លាំង​ក្រោម​ឱវាទ​ទូទាំង​រាជធានី​ភ្នំពេញ ឲ្យ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ផ្តើមចេញពី​ការថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន អនាម័យ​ជុំវិញ​អង្គភាព អនាម័យ​តាម​គ្រួសារ​អាវុធហត្ថ​នីមួយៗ និង​មាន​វិធានការ​ប្រុងប្រយ័ត្ន​ផ្សេងៗ​តាម​លំដាប់ ស្របតាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល ថែមទាំង​បាន ចូលរួម​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ជូន​ដល់​ប្រជាជន មហាជន នៅតាម​បណ្តា​មូលដ្ឋាន ភូមិ​សង្កាត់​ក្នុង​ខណ្ឌ​ទាំង​១៤​នៃ​រាជធានី​ភ្នំពេញ​ផងដែរ​។​

អានបន្ត

World Bank ផ្តល់​ឥណទាន​២០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជួយ​កម្ពុជា ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ឌ​-១៩

​ភ្នំពេញ​៖ នាយក​ប្រតិបត្តិ​នៃ​ធនាគារពិភពលោក បានអនុម័ត​លើ​ឥណទាន​ទឹកប្រាក់​ចំនួន​២០​លាន​ដុល្លារ​អាមេរិក របស់​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) សម្រាប់​គម្រោង​ឆ្លើយតប​ជាបន្ទាន់​ទៅនឹង​ជំងឺ​កូ​វី​ឌ​-១៩​នៅ​ប្រទេស​កម្ពុជា ដែល​ឥណទាន​នេះ​ជា​លើកដំបូង​ហើយ​នៅក្នុង​កញ្ចប់​ថវិកា​ប្រតិបត្តិការ​សម្រាប់​ជួយ​ក្នុង​សភាព​ការ​បន្ទាន់ តាមរយៈ​យន្តការ​សេវា​រហ័ស​ក្នុងពេល​មានការ​រាលដាល​កូ​វី​ឌ​-១៩​។​

អានបន្ត