លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ។
អានបន្តCategory: ព័ត៌មានជាតិ
ព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើសំណុំរឿង “ឧបឃាត” នៃអតីតមេដឹកនាំប្រឆាំងចំនួន៩រូប
ភ្នំពេញ: តាមកម្មវិធី ដែលបានគ្រោងទុក នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងលើកយកសំណុំរឿង “ឧបឃាត” ដែលប្រព្រឹត្តនៅប្រ ទេសកម្ពុជា កាលពីឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា២៧ មាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ របស់អតីតមេដឹកនាំប្រឆាំងចំនួន៩រូប មកបើកសវនាការ។
អានបន្តលោក ហ៊ុន ម៉ាណែត ចូលរួមចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ
ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ខណៈលោកធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
អានបន្តដើម្បីពង្រឹងប្រាក់រៀលខ្មែរ ធនាគារជាតិប្រកាសដាក់ដេញថ្លៃប្រាក់ដុល្លារចំនួន៥០លានដុល្លារអាមេរិក
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃនេះ បានសម្រេចធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារអាមេរិក ដើម្បីពង្រឹងប្រាក់រៀលសំដៅចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
អានបន្តក្មួយៗនៅក្នុងវិទ្យាស្ថានជាតិអប់រំពិសេស ទទួលការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត
ក្មួយៗ នៅក្នុងវិទ្យាស្ថានជាតិអប់រំពិសេស បានទទួល អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាសម្ភារសិក្សា សម្ភារបរិក្ខាពេទ្យ និងគ្រឿងឧបភោគ បរិភោគ និងរៀបចំអាហារថ្ងៃត្រង់សម្រាប់ក្មួយ តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA សប្បុរសជន និងក្រុមការងារ។
អានបន្តលោកជំទាវ ឃួន សុដារី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យរបៀបវារៈមួយចំនួន
ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា ដែលមានរបៀបវារៈសំខាន់ៗដូចជា៖
អានបន្តលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្វែងយល់អំពីឌីជីថល 5G នៅក្រុមហ៊ុន Cellcard
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមដំណើរដោយគណៈប្រតិភូ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញទស្សនកិច្ចក្រុមហ៊ុនទូរស័ព្ទដៃ សែលកាត (Cellcard) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប ដើម្បីស្វែងយល់អំពីឌីជីថលនីយកម្ម និងពិភាក្សាពីការត្រៀមខ្លួនសម្រាប់បណ្តាញ 5G។
អានបន្តលោកឧកញ៉ា ឆាយ សុធា និងក្រុមគ្រួសារ ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តកែវមណីជោតិខេត្តកណ្តាល
ខេត្តកណ្តាល៖ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
អានបន្តអ្នកវិនិយោគជប៉ុនថា សេដ្ឋកិច្ចកម្ពុជាមានលំនឹងល្អ បើទោះបីជាមានការរីករាលដាល នៃជម្ងឺកូវីដ-១៩ នៅលើពិភពលោក
ភ្នំពេញ៖ ឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ទាក់ទងទៅនឹងផលប៉ះពាល់ នៃនៃជម្ងឺកូវីដ-១៩ លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា (Arakawa) ដែលជាក្រុមហ៊ុនសាងសង់លំនៅឋានស្តង់ដាជប៉ុនទីមួយនៅប្រទេសកម្ពុជា បានអះអាងថា លោកមិនមែនជាអ្នកសេដ្ឋកិច្ចទេ ហើយក្នុងរយៈពេល៥ឆ្នាំទៅមុខ សេដ្ឋកិច្ចមានការប៉ះពាល់ប៉ណ្ណា លោកមិនហ៊ានសន្និដ្ឋានទេ តែលោកជឿខ្លួនឯងថា កម្ពុជាមានសក្តានុពលសេដ្ឋកិច្ចខ្ពស់នៅឡើយ ដូច្នេះលោកយល់ថា នឹងមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទេ។
អានបន្តសាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំង នឹងបើកដំណើរការឡើងវិញនៅអំឡុងខែកញ្ញា ឆ្នាំ២០២០នេះ
ភ្នំពេញ: សាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំង នឹងបើកដំណើរការឡើងវិញនៅអំឡុងខែកញ្ញា ឆ្នាំ២០២០នេះ សិក្សាតាមបែបប្តូរវេន (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ) ស្របតាមសេចក្តីណែនាំលេខ ៤៣អយក.សណន ស្តីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាឯកជន ក្នុងដំណាក់កាលទី២ របស់ក្រសួងអប់រំ យុវជន និងកីឡា” ។
អានបន្ត