ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចែក​អាហារ​បំប៉ន​ដល់​នាយទាហាន​ចំណុះ​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លើក​ទី​២

បន្ទាប់ពី​បានធ្វើ​ការចែកជូន​នូវ ទឹកក្រូច​ដប និង មី ជាច្រើន​ពាន់​កេស ដល់​កម្លាំង​ក្រោម​ឱវាទ ជា​អំណោយ​អបអរ​ចូលឆ្នាំថ្មី ម្តង​រួច​កាលពី​ថ្មីៗ​កន្លងមក នា​រសៀល​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចែក​បន្ថែម​ជា​លើក​ទី​២ នូវ​អាហារ​បំប៉ន​មាន ម្សៅ​ទឹកដោះគោ និង​ស្ករ​គ្រាប់ ដែលជា​អំណោយ​របស់​សប្បុរសជន ដល់​ប្រធាន​មន្ទីរ និង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ យកទៅ​ចែកជូន​បន្ត​ដល់ បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅតាម​ចំនួន​ទ័ព​ដែល​ខ្លួន​គ្រប​គ្រង់​រៀងៗ​ខ្លួន ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជាការ​បំពេញបន្ថែម​នូវ​ការហូបចុក ឆ្លើយតប​ទៅនឹង ការ​ហត់​នឿយហត់ របស់​កងកម្លាំង ដែល​កំពុង​មមាញឹក ក្នុងការ​បំពេញបេសកកម្ម ការពារ​តាម​គោលដៅ ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ជាពិសេស​មមាញឹក ក្នុង​ការចូលរួម​ត្រួតពិនិត្យ​បម្រាម​គោចរ ពី​ម៉ោង​០៨.០០​យប់ ដល់​ម៉ោង ០៥.០០​ទៀបភ្លឺ តាម​សេចក្តីប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​។​

អានបន្ត

ឆក់យក​ទៅមួយ​ទៀតហើយ​កូ​វីដ​-១៩ គឺ​ម្តាយ​តារាចម្រៀង​ហង្ស​មាស កញ្ញា វី ឌី​ណែ​ត​

​ម្តាយ​តារាចម្រៀង​ហង្ស​មាស កញ្ញា វី ឌី​ណែ​ត គឺ​លោកស្រី ងួន សុ​ផាន្នី និង​ជា​ភរិយា​របស់​តារា​ជើងចាស់ ហួរ ឡា​វី បានទទួល​មរណភាព​ហើយ​នៅថ្ងៃនេះ ដោយសារ​ជំងឺ​កូ​វីដ​-១៩ លោកស្រី​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​កូនស្រី គឺ​កញ្ញា វី ឌី​ណែ​ត ប៉ុន្តែ​ដោយសារតែ​អ្នកស្រី​មាន​វ័យ​ចំណាស់​អាយុ​៦៥ ឆ្នាំ និង​មាន​ជំងឺ​ប្រចាំកាយ​ជាច្រើន​ទៀត​នោះ ទើប​ធ្វើឱ្យ​អ្នកស្រី ទទួលមរណភាព​។​

អានបន្ត

សម្តេច​តេ​ជោ ហ៊ុន សែន និង​ភរិយា​ផ្តល់​អាហារូបករណ៍​ពិសេស​នៅ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ដល់​កូន​ទាំង​៤​នាក់​របស់ ឡៅ វណ្ណា ដែល​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩

នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ នេះ ឯកឧត្តម​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ តំណាង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​នាំយក​អាហារូបករណ៍​ពិសេស សិក្សា​រយៈពេល​១២​ឆ្នាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូន​លោកស្រី វ៉េង សុ​ម៉ាលី ដែល​ត្រូវជា​ភរិយា​របស់លោក ឡៅ វណ្ណា ដែល​បានទទួល​មរណភាព ដោយសារ​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ សម្រាប់​ផ្តល់ជូន​កូនៗ​ក្នុងបន្ទុក​ទាំង​៤​នាក់ ឲ្យ​មានឱកាស​បាន​បន្ត​ការសិក្សា​នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ មួយ​ចប់​កម្មវិធីសិក្សា​ទាំង​ថ្នាក់​ចំណេះ​ទូទៅ (​ថ្នាក់​ទី​១ ដល់ទី​១២) និង​ភាសា​អង់គ្លេស​ទូទៅ (Preschool ដល់ Level 12)​។​

អានបន្ត

ក្រុមហ៊ុន Smart Axiata ផ្តល់​ការហៅ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​ឥតគិតថ្លៃ ក្នុង​ការគាំទ្រ​ការប្រឆាំង​កូ​វីដ​១៩ នៅ​កម្ពុជា

​និរន្ត​ភាព និង​ការទំនាក់ទំនង​ដ៍​រលូន​របស់​អតិថិជន​ទាំងអស់ គឺជា​គោលបំណង​ចំបង​របស់​ក្រុមហ៊ុន Smart គ្រប់ពេលវេលា ជាពិសេស​នៅក្នុង​អំឡុងពេល​បច្ចុប្បន្ន ហើយ​ដើម្បី​គាំទ្រ​កម្ពុជា​ក្នុង​យុទ្ធនា​ការប្រឆាំង​ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​កំពុង​កើតមានឡើង​ក្នុងប្រទេស ក្រុមហ៊ុន​បានផ្ដល់​ជូន​ការហៅ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ ឥតគិតថ្លៃ​រយៈពេល​៦០ នាទី​ដល់​អតិថិជន​ក្រុមហ៊ុន Smart ទាំងអស់​ជា​រៀងរាល់ថ្ងៃ រហូតដល់​ចុងខែ​មីនា​។​

អានបន្ត

ក្រុមហ៊ុន​សង់​លំនៅដ្ឋាន​វីឡា KP ម៉ន ដា​នី នៅលើ​ផ្លូវជាតិ​លេខ​៣ ចាប់ផ្ដើម​បើក​លក់​ជា​ផ្លូវការ

គម្រោង​ខ្នាត​យក្ស​លំនៅដ្ឋាន​វីឡា KP ម៉ន ដា​នី ដែលមាន​ទីតាំង​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៣ ភូមិ​ភាន​សា ឃុំ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ នៅលើ​ផ្ទៃដី​ចំនួន​១២៥ ហិកតា បានប្រកាស​ចាប់ផ្ដើម​បើក​លក់​ជា​ផ្លូវការ​ហើយ​ចាប់ពី​ថ្ងៃទី​២០​កុម្ភៈ​ឆ្នាំ​២០២១ នេះ​តទៅ​។​

អានបន្ត

ផ្អាក​ការងារ​លោក​ស័ក្តិ​៥ នៅ​ស្រុក​កំរៀង ក្រោយពី​រកឃើញ​ពាក់ព័ន្ធ​ករណី​ដោះលែង​មេខ្យល់

​លោក​ប៉ូលិស​​​ស័ក្តិ​៥ មួយរូប ឈ្មោះ គឹម ពន្លក មាន​តួនាទី​ជា​អធិការនគរបាល​ស្រុក​កំរៀង ខេត្តបាត់ដំបង ត្រូវបាន​ស្នងការ​នគរបាល​ខេត្ត បានសម្រេច​ផ្អាក​ការងារ​ជា​បណ្ដោះអាសន្ន​ក្រោយពី​រកឃើញថា លោក​អធិការ​រូបនេះ​អនុវត្ត​ការងារ​ខុស​នីតិវិធី នេះ​បើ​យោងតាម​លិខិត​បង្គាប់ការ​របស់​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ចុះ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

អានបន្ត

តំណាង​លោក​ឧត្ដមសេនីយ៍ឯក ស ថេត​ យក​អំណោយ​សមាគម ផ្តល់ជូន​សមាជិក​អតីតយុទ្ធជន​៣៣​គ្រួសារ​

សមាជិក​អតីតយុទ្ធជន​កម្ពុជា សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ចំនួន​៣៣​គ្រួសារ ដែល​កំពុង​ប្រឈម​រង​ផលប៉ះពាល់​ដោយ​ជំងឺឆ្លង​កូ​វីដ​-១៩ ដោយ​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​មានការ​លំបាក​ទទួលបាន​ការឧបត្ថម្ភ​នូវ​អំណោយ​មួយចំនួន​ពី​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ដោះស្រាយ​បញ្ហា​ជីវភាព​។

អានបន្ត

សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ “​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំ​ភ្នែ​ការពិត​” និង​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

​ការលើកឡើង​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​សារលិខិត​ផ្ញើជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​ស្តីពី “​តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ​” ដែល​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០​។​

អានបន្ត

លោក សួន សេរី​រដ្ឋា ជួប​ជាមួយ​តំណាង​ការិយាល័យ UN ប្រចាំ​កម្ពុជា​

លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ហើយ​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បានទទួល​ជួប​ជាមួយ​លោក Pradeep Wagle តំណាង​ស្តីទី នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ជជែក​ពិភាក្សាគ្នា ទាក់ទង​ការកំណត់​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច និង​ការការពារ​ផលិតផល​ប្រយោជន៍​រប​ស់​ពួកគាត់​។

អានបន្ត

មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថា មិន​ចាប់អារម្មណ៍​ចំពោះ​ការ​ចងសម្ព័ន្ធភាពរ​វា​ង​គណបក្សនយោបាយ​៣

​ចំពោះ​ការ​ចងសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យ​ខ្មែរ​របស់​គណបក្សនយោបាយ​ចំនួន​៣ ដែល​បាន​ប្រកាសឡើង​នាពេល​ថ្មីៗ​នេះ ដែល​ក្នុងនោះ ក៏មាន​ក្រុម​ញឹក ប៊ុនឆៃ គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ផងដែរ ត្រូវបាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​សម្តែង​ការមិន​ចាប់អារម្មណ៍ ដោយសារ​យល់ថា ការ​ចងសម្ព័ន្ធភាព​អាច​នឹង​ឆាប់​សាប​ទៅវិញ បើសិន​ធ្វើ​ការមិន​ច្បាស់លាស់​។​

អានបន្ត