ក្រុមហ៊ុន​សង់​លំនៅដ្ឋាន​វីឡា KP ម៉ន ដា​នី នៅលើ​ផ្លូវជាតិ​លេខ​៣ ចាប់ផ្ដើម​បើក​លក់​ជា​ផ្លូវការ

គម្រោង​ខ្នាត​យក្ស​លំនៅដ្ឋាន​វីឡា KP ម៉ន ដា​នី ដែលមាន​ទីតាំង​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៣ ភូមិ​ភាន​សា ឃុំ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ នៅលើ​ផ្ទៃដី​ចំនួន​១២៥ ហិកតា បានប្រកាស​ចាប់ផ្ដើម​បើក​លក់​ជា​ផ្លូវការ​ហើយ​ចាប់ពី​ថ្ងៃទី​២០​កុម្ភៈ​ឆ្នាំ​២០២១ នេះ​តទៅ​។​
​ម្ចាស់​លំនៅដ្ឋាន​វីឡា KP ម៉ន ដា​នី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​គ្រោង​សាងសង់​ឱ្យ​រួចរាល់​ក្នុង​រយៈពេល​៣​ឆ្នាំ សម្រាប់​វីឡា​ទាំង​៥០០០​ខ្នង ដោយ​បោះទុន​បឋម​ចំនួន​២០​លាន​ដុល្លារ​។ ផ្ទះ​វីឡា​ចែកចេញជា​២ ប្រភេទ​គឺ វីឡា​ទោល​ខ្នាតតូច និង ផ្ទះ​អាជីវកម្ម​។ សម្រាប់​ផ្ទះ​វីឡា​តូច​មាន​ទំហំ​៨៤ ម៉ែត្រ​ការេ លើ​ទំហំ​ដី​សរុប​១៦០​ម៉ែត្រ​ការេ​។ ផ្ទះ​អាជីវកម្ម​ទីតាំង​កែង​មាន​ទំហំ​១២៥​ម៉ែត្រ​ការេ លើ​ទំហំ​ដី​សរុប ១៦០ ម៉ែត្រ​ការេ​។​


​លោកស្រី ម៉ន ដា​នី បាន​ថ្លែងថា វីឡា​មួយ​លក់​ក្នុងតម្លៃ​ចាប់ពី​២៥ ០០០ ដុល្លារ​រហូតដល់​៥៥ ០០០​ដុល្លារ​។ ក្នុងនោះ​ក៏មាន​ការបន្ថែម​សម្ភារៈ​បំពាក់​ជាច្រើន​ទៀត​ដូចជា ម៉ាស៊ីនត្រជាក់ ទី​ដាក់​ចាន​លើ​ក្រោម ចង្ក្រានអគ្គិសនី ម៉ាស៊ីន​បឺត​ផ្សែង គ្រឿង​សម្ភារៈ​បន្ទប់ទឹក និង​ម៉ាស៊ីន​ងូតទឹក​ក្ដៅ​ទឹ​ត្រជាក់​។ លោកស្រី​បន្តថា សម្រាប់​លក្ខខណ្ឌ​ក្នុងការ​ទូទាត់​ប្រា​ក់មាន​៣​លក្ខខណ្ឌ ដោយ​អតិថិជន​អាច​បង់ប្រាក់​៣០​ភាគរយ​, ៥០​ភាគរយ ឬ​បង់​ផ្តាច់​១០០​ភាគរយ​តែម្ដង​។ សម្រាប់​ការបង់ប្រាក់​៣០​ភាគរយ និង​៥០​ភាគរយ អតិថិជន​អាច​បង់​រំ​លោះ​កញ្ចប់​សាច់ប្រាក់​ដែល​សល់​ជាមួយ​ក្រុមហ៊ុន​ដោយ​គ្មាន​ការប្រាក់​រយៈពេល ២៤ ខែ​។ អតិថិជន​អាច​បង់​ផ្តាច់​ដោយ​ទទួលបាន​ការបញ្ចុះ​តម្លៃ​១០ ០០០ ដុល្លារ​អាមេរិក​ភ្លាម គឺ​ពី ៣៥ ០០០ មក​ត្រឹម​២៤ ០០០ ដុល្លារ​អាមេរិក​។​
​ចំណែក​លោក ឃុន ថាវ​ង្ស ផង​ផាន់ បាន​មានប្រសាសន៍ថា “​វីឡា​បែបនេះ​ត្រូវបាន​សាងសង់ឡើង​ក្នុង​គោលបំណង​ឱ្យ​ប្រជាជន​កម្ពុជា​ដែលជា​សិស្ស និស្សិត គូ​ស្វាមីភរិយា​ថ្មី និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ បើទោះជា​ពួកគាត់​មាន​ចំណូល​ទាប និង​មធ្យម​ក៏ដោយ ក៏​អាច​ទិញ​ផ្ទះ​សម្រាប់​រស់នៅ និង​សម្រាប់​លក់ដូរ​បានដែរ​។ ទន្ទឹមនេះ ពួកគាត់​ក៏មាន​រកចំណូលបាន​ផងដែរ និង​រស់នៅ​សមរម្យ​ផង​ក្នុង​បរិស្ថាន​បៃតង​ដែលមាន​ខ្យល់អាកាស​ល្អ​”​។​


​លោក ពុ​យ គា អ្នកគាំទ្រ​គម្រោង ខ្នាត​យក្ស​លំនៅដ្ឋាន​វីឡា KP ម៉ន ដា​នី ខា​លើ​នេះ​បាន​បញ្ជាក់ថា “​លំនៅដ្ឋាន​វីឡា​ប្រណីត KP ម៉ន ដា​នី ជា​គម្រោង​ទី​២៩ ដែល​បាន​សាងសង់​ជា​វីឡា​ទំនើប​ចំនួន ៥០០០ ខ្នង អមដោយ​រុក្ខជាតិ​បៃតង​ស្រងាត់ ហ៊ុមព័ទ្ធ​ដោយ​បឹង ទីធ្លា​ហាត់ប្រាណ​លំហែកាយ ដែល​ពោរពេញ​ទៅដោយ​បរិយាកាស​ធម្មជាតិ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ពេញលេញ និង​មាន​ចម្ងាយ​តែមួយ​គីឡូម៉ែត្រ​ពី​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​តែប៉ុណ្ណោះ​។ គម្រោង​នេះ​ចាប់ផ្ដើម​សាងសង់​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ហើយ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ជា​ថ្ងៃ​ចាប់ផ្ដើម​ប្រកា​សលក់​ជា​ផ្លូវការ​តែម្ដង​”​។​
​សូមបញ្ជាក់ថា លំនៅដ្ឋាន​វីឡា KP ម៉ន ដា​នី ភាគច្រើន​ស្ថិតនៅ​ខណ្ឌ​សែន​សុខ ក្បែរ​វត្ត​ភ្នៀ​ត និង​នៅ​ខាងក្រោយ​ទីលាន​វាយ​កូន​ហ្គោល​ជិត​ផ្លូវ​ទំនប់​កប់​ស្រូវ និង​មួយទៀត​នៅ​ខណ្ឌ​កំបូល​។ ដោយឡែក​គម្រោង​ទី​២៩ ជា​គម្រោង​ទីមួយ​ដែលមាន​ខ្នាត​ធំជាងគេ ពុំ​ធ្លាប់មាន ស្ថិតនៅ​ភូមិ​ភាន​សា ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ​២៩​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​។​
​សូម​អញ្ជើញ​មក​ទស្សនា​ផ្ទះ​គំរូ​ពិត និង​សាកសួរ​ព័ត៌មាន​បន្ថែម​នៅថ្ងៃនេះ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ភាន​សា ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ឬ​តាមរយៈ https://goo.gl/maps/TFNi41zY3p6C6WaR7 សម្រាប់​ព័ត៌មាន​បន្ថែម ទាក់ទង​ទូរ​សព្ទ 095 995 990 (Cellcard) 098 995 990 (Smart) 060 994 990 (Metfone) 077 994 990 (Cellcard) 087 994 990 (Smart)៕

Related posts

Leave a Comment