លោក សួន សេរី​រដ្ឋា ជួប​ជាមួយ​តំណាង​ការិយាល័យ UN ប្រចាំ​កម្ពុជា​

លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ហើយ​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បានទទួល​ជួប​ជាមួយ​លោក Pradeep Wagle តំណាង​ស្តីទី នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ជជែក​ពិភាក្សាគ្នា ទាក់ទង​ការកំណត់​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច និង​ការការពារ​ផលិតផល​ប្រយោជន៍​រប​ស់​ពួកគាត់​។
​លោក សួន សេរី​រដ្ឋា បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី ក្រោយ​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ​
​បាន​ពិភាក្សា​ពី​ភាពចាំបាច់ នៃ​ការចុះបញ្ជី​ស្វ័យ​អត្ត​ស​ញ្ញណ​ជនជាតិ​ដើម្បី​ភាគតិច​នៅ​កម្ពុជា សិទ្ធិ​ស្របច្បាប់ ផលប្រយោជន៍​ច្បាប់ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា ។ ជាមួយគ្នា​នោះ ក៏បាន​ពិភាក្សា​ពី​ផល​លំបាក ការ​ប្រឈម និង​បញ្ហា ដំណើរការ​នៃ​ការកំណត់​អត្តសញ្ញាណ ដែល​ទទួលខុសត្រូវ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ការចុះបញ្ជី​ជា​នីតិបុគ្គល ដែល​ទទួលខុសត្រូវ​ដោយ​ក្រសួងមហាផ្ទៃ ព្រមទាំង​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព ដែល​ទទួលខុសត្រូវ​ដោយ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​បើតាម​លោក សួន សេរី​រដ្ឋា នៅក្នុង​ជំនួប​នោះ ក៏បាន​ពិភាក្សា​ពី​ការស្នើសុំ​ប្រើប្រាស់​រូប​សញ្ញា​ក្រសួង​អភិវឌ្ឍន៍​ជន ដាក់ចូល ក្នុង​សៀវភៅ​របាយការណ៍​រប​ស់កា​រិ​យា ល័យ OHCHR ឆ្នាំ​២០២០ ស្តីពី​សិទ្ធិ និង​ការចុះបញ្ជី​ដី​សមូហភាព​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​ផងដែរ​។ លោក​បន្តថា នៅ​ចុងបញ្ចប់​នៃ​ជំនួប​ពិភាក្សា បាន សម្រេចការ​យោគយល់ និង​ផ្លាស់ប្តូរ​នូវ​គន្លឹះ​អនុសាសន៍​មួយចំនួន ដើម្បី​បន្ត​កិច្ច​សហ​ប្រតិ​ការណ៍ និង​បន្ត​ភាពជា​ដៃគូរ​យូរអង្វែង​ត​ទៅមុខទៀត ។​

​ចំណែក​ការប្រឈមមុខ និង​ការលំបាក​ទាក់ទង​និង​ការងារ​ចុះបញ្ជី​ដី​សមូហភាព ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព ជូន​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា លោក សួន សេរី​រដ្ឋា បាន​ណែនាំ និង​ផ្តល់​អនុសាសន៍​ឲ្យ​ខាង​អង្គការ​ដៃគូរ​សហការ​ណ៍ ធ្វើការ​ងារ​នេះ​ជាមួយ​ខាង​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែលជា​ក្រសួង​ជំនាញ​៕

Related posts

Leave a Comment