លោក​ឧកញ៉ា ឆាយ សុធា និង​ក្រុមគ្រួសារ ចូលរួម​កាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​កែវ​មណី​ជោតិ​ខេត្តកណ្តាល

ខេត្តកណ្តាល​៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ​ដែល​ធំជាងគេ​នៅក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា ហើយ​ពិធីបុណ្យ​នេះ​មាន​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់​ពីថ្ងៃ ១​រោច ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ពិធីបុណ្យ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កាន់​ព្រះពុទ្ធសាសនា​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​។​
​ជាមួយគ្នានេះ លោក​ឧកញ៉ា ឆាយ សុធា អគ្គនាយក​ក្រុមហ៊ុន Diamond Lucky Asia Co.,Ltd និង​ជា​សមាជិក​ក្រុមយុវជន​ក្រៅប្រទេស និង​ក្រុមគ្រួសារ រួមទាំង​ក្រុមការងារ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​១០ នៅក្នុង​វត្ត​កែវ​មណី​ជោតិ ហៅ​វត្ត​រកា​កោង​ក្រៅ នៅ​ភូមិ​ដើម​ជ្រៃ ស្រុក​រកា​កោង ខេត្តកណ្តាល និង​បានធ្វើ​កិច្ច​នមស្សការ​បង្សុកូល ព្រមទាំង​បាន​នាំយក​នូវ​បច្ច័យ​ទេយ្យទាន​គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយ​សម្ល នំចំណី ជាច្រើន​មុខ​វេរ​ប្រគេន​ជូន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​នូវ​ផល្លា​អានិសង្ស ជូនទៅ​ដល់​វិ​ញ្ញា​ញ​ក្ខ​ន្ធ​បុព្វការី​ជន​មាន​មាតាបិតា ជីដូន​ជីតា​ញាតិ​ការ​ទាំង​៧​សន្តាន​។​
​ក្នុងឱកាស​នោះ​លោក​ឧកញ៉ា ឆាយ សុធា និង​ក្រុមគ្រួសារ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​បួងសួង និង​ឧទ្ទិស​នូវ​មហា​កុសលផល​បុណ្យ ដែល​បានធ្វើ​ក្នុង​ថ្ងៃបុណ្យ កាន់បិណ្ឌ​វេន​ទី​១០ ជូន​ដល់​បុព្វការី​ជន​មាន មាតា បិតា ជីដូន​ជីតា ញា​ត្តិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ ដើម្បី​ឲ្យ​ពួកគាត់ មក​ទទួលយក កុសលផល​បុណ្យ និង​បាន​ទៅ​កើត​ក្នុង​សុគតិភព នឹង​ឧទ្ទិស​មហាកុសល​នេះ ជូន​ដល់​ដួងវិញ្ញាណ​ខន្ធ​បុព្វបុរស​អ្នកស្នេហាជាតិ និង​វីរ​យុទ្ធជន យុទ្ធ​នារី ដែល​បាន​បូជាជីវិត លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ និង​ទឹកដី​កម្ពុជា​នាពេល​កន្លងមក សូមឱ្យ​បុណ្យ​កុសល​ដែល​បានធ្វើ​ក្នុង​ថ្ងៃបុណ្យ​កាន់បិណ្ឌ​វេន​ទី​១០​នេះ បាន​ដល់​អ្នក​ទាំងអស់​គ្រប់ៗ​គ្នា​។​
​នៅក្នុង​ឱកាស​នោះ​លោក​ឧកញ៉ា ឆាយ សុធា និង​ក្រុមគ្រួសារ និង​ក្រុមការងារ​បាន​ប្រគេន​ទេយ្យទាន​មួយចំនួនធំ​ដល់​ព្រះសង្ឃ និង​បាន​ចូលរួម​ជា​បច្ច័យ​កសាង​ចំនួន​៧៨​ម៉ឺន​រៀល និង​៥៣៨​ដុល្លារ ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​២៣០​ដុល្លារ ឧបត្ថម្ភ​ដល់​ទូកង​ចំនួន​២០០​ដុល្លារ ចែកជូន​ដល់​ប្រជា​ការពារ​១៧​នាក់ ក្នុង​ម្នាក់​ទទួលបាន​៥​ម៉ឺន​រៀល ចែកជូន​ដល់​លោកតា លោកយាយ ជាង​១០០​នាក់ ក្នុង​ម្នាក់​១​ម៉ឺន​រៀល និង​ចែក​ដល់​ក្មេងៗ​ជាង​១០០​នាក់ ក្នុង​ម្នាក់​៥​ពាន់​រៀល ។​
​សូមបញ្ជាក់ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ​ដែល​ធំជាងគេ​នៅក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា ហើយ​ពិធីបុណ្យ​នេះ​មាន​រយៈពេល ១៥​ថ្ងៃ​ដោយ​ចាប់ពី​ថ្ងៃ ១​រោច ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ​។ យោងតាម​ឯកសារ​កត់ត្រា​ពី​ប្រវត្តិ​បុណ្យ​របស់​ខ្មែរ​បង្ហាញថា ការ​ប្រារព្ធ​ពិធីបុណ្យ​នេះ គឺ​ដើម្បី​បួងសួង​ឧទ្ទិស​មគ្គផល​កុសលផល​បុណ្យ​ទៅ​ឲ្យ មាតា បិតា ញាតិ​កា​ទាំង​៧ សន្តាន ដែល​បាន​ចែក​ឋាន ដើម្បី​ឲ្យ​ពួកគាត់​មក​ទទួលយក​កុសលផល​បុណ្យ​ទៅ​កើត​ក្នុង​សុគតិភព ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​ខ្មែរ​មានជំនឿថា​អ្នកមានគុណ​បុព្វការី​ជន ឬ​សាច់ញាតិ​របស់​ពួកគេ​ទាំងអស់ ដែល​បាន​សាង​បាប​កាលពី​នៅមាន​ជីវិត​រស់នៅ ហើយ​ពេល​ចែក​ឋាន​ទៅ​មិនដឹង​ចាប់ជាតិ​ជា​អ្វី ឬ​មាន​បាប​ទៅ​កើតជា​ប្រេត នឹង​ឡើងមក ទទួល​កុសលផល​បុណ្យ​នេះ​ពី​ពួកគេ​ផងដែរ នៅពេល​ពពួក​ប្រេត​ទាំងនោះ​ត្រូវបាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​រយៈពេល​១៥​ថ្ងៃ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ​៕

Related posts

Leave a Comment