សាលា ប៊ែ​ល​ធី អន្តរជាតិ​គ្រប់​ទីតាំង នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០២០​នេះ​

​ភ្នំពេញ​: សាលា ប៊ែ​ល​ធី អន្តរជាតិ​គ្រប់​ទីតាំង នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០២០​នេះ សិក្សា​តាមបែប​ប្តូរ​វេន (​រៀន​ក្នុង​ថ្នាក់​ខ្លះ រៀន​តាម​អន​ឡាញ​ខ្លះ​) ស្របតាម​សេចក្តីណែនាំ​លេខ ៤៣​អយក​.​ស​ណន ស្តីពី​ការបើក​ដំណើរការ​ឡើងវិញ គ្រឹះស្ថានសិក្សា​ឯកជន ក្នុងដំណាក់កាល​ទី​២ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​” ។​

​ក្នុងឱកាស​នេះដែរ គណៈ​គ្រប់គ្រង បុគ្គលិក និង​លោកគ្រូ​-​អ្នកគ្រូ​ទាំងអស់ នៃ​សាលា ប៊ែ​ល​ធី អន្ដរជាតិ មាន​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​បានទទួល​ស្វាគមន៍​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សន កិច្ច និង​ត្រួតពិនិត្យ​ការរៀបចំ​ការត្រៀម​លក្ខណៈ​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​រប​ស់​សាលា ប៊ែ​ល​ធី អន្តរជាតិ​គ្រប់​ទីតាំង ដោយ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​លក្ខខណ្ឌ​តម្រូវ​បច្ចេកទេស​នៃ​ការសិក្សា និង​ការបង្រៀន ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ជាពិសេស​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល​។​

​ពិធី​នេះ បាន​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ​ទី​៦ (​សាខា​អូរឫស្សី​)​។ ជាមួយគ្នា​នោះ ថ្នាក់ដឹកនាំ​សាលា​ប៊ែ​ល​ធី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី ព្រមទាំង​គណៈប្រតិភូ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មមាញឹក និង​មានតម្លៃ​ក្នុងការ​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច ក៏ដូចជា​ត្រួតពិនិត្យ​លើ​ការរៀបចំ​ការអនុវត្ត​គោល ការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ការបើក​ឡើងវិញ​ក្នុងដំណាក់កាល​ទី​២ របស់​សាលា ប៊ែ​ល​ធី អន្តរជាតិ​ទាំង ២១​សាខា ក្នុង​វិបត្តិ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ និង​បាន​ជូនពរ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ទាំងអស់ សូម​ជួបតែ​ពុទ្ធពរ និង​ពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូមបញ្ជាក់​ផងដែរ​ថា សាលា ប៊ែ​ល​ធី អន្តរជាតិ ក៏បាន​បង្កើត Mobile App ដែល​បាន​បញ្ចូល​វីដេអូ​មេរៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ដោយបាន​រៀបចំ Studio និង​ប្រើ Interactive Tablet សម្រាប់​ថត​ការបង្រៀន​របស់លោក​គ្រូ​-​អ្នកគ្រូ​គ្រប់មុខ​វិជ្ជា ទាំង​ថ្នាក់​ចំណេះ​ទូទៅ (​ចាប់ពី​ថ្នាក់​ទី​១-១២) និង​ភាសា​អង់គ្លេស​ទូទៅ (​ចាប់ពី Preschool, Level 1 – 12) ដើម្បី​ទុក​ជូន​សិស្សានុសិស្ស​ស្រាវជ្រាវ និង​រៀន​សារ​ឡើងវិញ​នៅផ្ទះ ដោយ​គ្រាន់តែ​ទាញយក​កម្មវិធី​នេះ​ដាក់​លើ​ទូរស័ព្ទដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ ដោយ​ចុច​ទៅលើ​តំណ​ភ្ជាប់ (Link) http://onelink.to/e5593v រួច​ចុច​លើ​ពាក្យ “Get” ឬ “Install”៕

Related posts

Leave a Comment