ខេ​ម​ឆ្លើយតប​ថោ​ន​៖ ឆ្កែ​មួយ​ក្បាល​នេះ​បម្រើ​ម្ចាស់​មិនដែល​ទាមទា​អ្វី​ឡើយ ហើយក៏​មិនដែល​ធ្វើ​អ្វី​អោយ​មេលំ​បាក​ដែរ​

​ភ្នំពេញ​៖ ផលិតកម្ម​ទីក្រុង​ភាពយន្ត Town បាន​អ​ញ្ចើ​ញ​លោក ប៉ុន សុ​ណារិន ហៅ ខេ​ម ដែល​អះអាងថា ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន ដើម្បី​ដោះស្រាយ និង​បកស្រាយ រឿង​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ទីក្រុង​ភាពយន្ត​ថោ​ន ក្រោយពី​បានឃើញ ខេ​ម ចេញទៅ​ច្រៀង នៅ​ផលិតកម្ម​ផ្សេង ដើម្បី​ជួប​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៣ រសៀល ប៉ុន្តែ​លោក ខេ​ម បានចេញ​ឆ្ល​យ​តប​វិញ​ភ្លាមៗ​ផងដែរ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ខេ​ម បាន​រៀបរាប់ថា យប់​ជ្រៅ​ហើយ អរគុណ​គ្រប់យ៉ាង​មេ មេ​ពិតជា​មេ​ដ៏​ល្អ​មែន ច្រើន​ឆ្នាំ​មកហើយ​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​បម្រើ​ម្ចាស់​មិនដែល​ទាមទា​អ្វី​ឡើយ ហើយក៏​មិនដែល​ធ្វើ​អ្វី​អោយ​មេលំ​បាក​នោះទេ គ្រាន់តែ​ឃើញ​លិខិត​មួយ​ដែល​មេ​បង្ហោះ​ជា​សាធារណៈ​ថា ឆ្កែ​មួយ​ក្បាល​ដែល​ស្មោះត្រង់​រាប់​ឆ្នាំនេះ បំពាន​កុងត្រា​នោះ គឺ​ពិតជា​ភ្ញាក់ផ្អើល​ហួសចិត្ត ព្រោះ​ឆ្កែ​មួយ​ក្បាល​នេះ មិនដែល​មានបំណង​ឡើយ ហើយ​ឆ្កែ​មួយ​ក្បាល​នេះ គឺ​សុំ​លាឈប់​ដោយ​ត្រឹម​ត្រូវមាន​ទាំង​លិខិត​លាឈប់ ព្រោះ​គិតថា​ផុត​កុងត្រា​ហើយ តែ​មេ​ថា នៅ​កុងត្រា តែ​ឆ្កែ​មួយ​ក្បាល​សុំ​មើល​ជាច្រើនលើក​ហើយ ថាបើ​នៅ​នឹង​នៅ​ច្រៀង​ទៀត តែ​មេ​គេចវេស​រុញ​ទៅ​អ្នកនេះ​អ្នកនោះ​មិនឱ្យ​មើល (​ឬ​មេ​ចង់អោយ​ខ្ញុំ​បង្ហាញ​ភ័​ស្ត​តាង​តាម​ហ្វេ​ស​បុក​នេះ​) ខ្ញុំ​មិន​នឹកស្មានថា មេ​ខ្ញុំ​ដែល​សព្វ​ថ្ងៃជា ប្រធាន​មន្ទី​សេដ្ឋកិច្ច និង​ហិរញ​វ​ត្តុ​ក្រុងភ្នំពេញ​មាន​លុយរាប់​សិប​លាន​ដុល្លា ហៀរ​ចាយ​មិន​អស់ ជា​មនុស្ស​ដែលមាន​ចំណេះដឹង​ខ្ពស់​បែរ​មានគំនិត​ចង់​បំផ្លាញ​ឆ្កែ​មួយ​ក្បាល​ដែល​ធ្លាប់​រស់នៅ​បម្រើ​ជាច្រើន​ឆ្នាំ​បក្សពួកនិយម​ក្នុង​ក្រុមហ៊ុន​ដែល​បែងចែក​ការស្រលាញ់​យ៉ាង​ឆ្ងាយ​ផុត​លេខ ទោះ​ដឹងថា​មេ​ស្រលាញ់​ពួកគេ​នោះ​ក្នុង​ឋា​នះ​អ្វី​ក៏ដោយ ទាំង​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​ប្រឹង​ព្រុស​អោយ​ម្ចាស់​ខ្លាំងជាងគេ​នៅ​ក្រុមហ៊ុន​ទោះបី​មេ​មិនដែល​ខ្វល់​នឹង​បោះ​ឆ្អឹង​អោយ​ក៏ដោយ​ក៏​ឆ្កែ​មួយ​ក្បាល​នេះ​គោរព​នឹង​ស្រលាញ់​ម្ចាស់​ស្មោះស្ម័គ្រ​បំផុត​។​

​មេ​អើយ​មេ មេ​មើល​ឃើញតែ​អ្នក​ពិសេស​របស់​មេ​ទាំងពីរ​នាក់​ដែល​មេ​ផ្ដល់អោយ​គ្រប់យ៉ាង​តែ​ឆ្កែ​មួយ​ក្បាល​នេះ​មេ​មិនដែល​ខ្វល់​ទេ​ចង់អោយ​ព្រុស​ក៏​ហៅ​ទៅ​ព្រុស​។ មេ​កុំ​បង្ខំ​អោយ​ឆ្កែ​អនាថា មួយ​ក្បាល​នេះ​ចេះ​ខាំ​អី មេ​អើយ​ទុកអោយ​គ្នា​រក​ឆ្អឹង​ច​ញ្ចឹ​ម​ជីវិត​និង​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ដ៏​កំសត់​ផង មេ​ក៏​ដឹង មេមាន​ដឹង​ទេ​ថា​ឆ្កែ​អនាថា​មួយ​ក្បាល​នេះ​ដេក​ហូរ​ទឹកភ្នែក​ប៉ុន្មាន​ឆ្នាំ​មុននឹង​សំរេចចិត្ត​ចេញពី​ម្ចាស់ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​សូម្បីតែ​ចង់បាន​ចម្រៀង​ចេញ​ក៏​ឆ្កែ​នេះ​ត្រូវរ​ត់ត្រុកៗ​ដើរ​កប​ទ​ខ្លួនឯង​ដែរ មេ​ដែល​មើល​កំហុស​ខ្លួនឯង​ដែល​ធ្វើ​ដាក់​ឆ្កែ​នេះ​ទេ​? បើ​ម្ចាស់​ផ្ដល់​ភាពកក់ក្ដៅ​អោយតែ​5% នៃ​មនុស្ស​ពិសេស​ទាំងពី​របស់​មេ​ឆ្កែ​មួយ​ក្បាល​នេះ​សុខចិត្ត​បំរើ​ម្ចាស់​ដល់​ថ្ងៃ​ចុងក្រោយ​។ ឆ្កែ​ម្នាក់នេះ​ទ្រាំ​ខាំធ្មេញ​សង្កត់​បំផុត​ព្រោះ​ស្រឡាញ់​ម្ចាស់ មាន​ពេល​មួយ​នោះ​ខ្ញុំ​គេង​យំ​ម៉ែ​សួរ​ខ្ញុំ​ថា​កើត​អី​កូន​? ខ្ញុំ​ប្រាប់​វិញ​ថា​ខ្ញុំ​មិន​ចង់​ចាក​ចេញពី​កន្លែងចាស់​ទេ ខ្ញុំ​មាន​អនុស្សាវរីយ​ច្រើ​ណាស់ ម៉ែ​ប្រាប់ថា​គ្មាន​ការជួប​ណា​ដែល​មិន​បែក​នោះទេ​កូន​ត្រូវ​ស្ងប់ស្ងាត់ ម៉ែកូន​ទ្រាំ​ច្រើនពេក​ហើយ​មែន​ទេ​? កូន​ល្ងង់​ណាស់​មែន​ទេ​? ឬ​មកពី​គ្រួសារ​យើង​គ្មាន​ឪពុក គ្មាន​បងប្អូន គ្មាន​ខ្សែ គ្មាន​ខ្នង ទើប​ខ្ញុំ​ទទួល​រឿង​ទាំងនេះ​ម៉ែអើយ​តើ​ខ្ញុំ​គួរ​ទ្រាំ​ទៀត​ទេ​។ មែនហើយ​ចេតនា​មេ​ពេលនេះ​ចង់អោយ​ឆ្កែ​មួយ​ក្បាល​នេះ​ត្រូវគេ​ស្អប់​ទ័លច្រក​បូករួម​ទាំង​កន្លែង​ថ្មី​មេ​ចង់​អោយគេ​ស្អប់ខ្ពើម​មែន​ទេ​? មេ​មិន​ពិបាកធ្វើ​ទេ​រឿង​នេ​។​

​លិខិត​អ​ញ្ចើ​ញ​រប​ស់មេ​មួយ​សន្លឹក​នេះ​គឺ​ពិតជា​ឃើញ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ណាស់​សំរាប់​ឆ្កែ​មួយ​ក្បាល​នេះ​ណាស់ ទោះបី ដីកាកោះ​របស់​តុលាកា​ក៏​ទុកពេល​អោយបាន​យូរ​ជាង​នេះដែរ​បើ​និយាយ​ពី​ផ្លូវច្បាប់ តើ​មេ​មានបំណង​អ្វី​? ហៅ​ថ្ងៃនេះ អោយទៅ​ស្អែក ពីព្រោះ​ស្អែក​នេះ មេ​ដឹងថា ឆ្កែ​នេះ​ទទួល​កម្មវិធី​គេ​រក​ចំណី​ច​ញ្ចឹ​ម​ក្រពះ​មែន​ទេ​។ មេ​ក៏​ដឹងថា ខ្ញុំ​បានបញ្ចប់​ការងា​ជាមួយគ្នា​ហើយ​មុនពេល​ចាកចេញ​មេ​ចង់​មានកម្ម​ពារ​ជាមួយគ្នា​ធ្វើ​អី ឬ​មេ​ពិបាក​ទទួលយក​នៃ​ភាពជោគជ័យ​របស់ខ្ញុំ​មេ​អើយ​ឆ្កែ​មួយ​ក្បាល​នេះ​មេ​កុំ​បង្ខំ​វា​អី វា​សុំ​មួយ​រស់​ទេ​មានរឿង​ច្រើនណាស់​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​លាក់​ក្នុង​ចិត្ត​ដោយ​ការឈឺចាប់​បំផុត មេ​អាចដាក់​កំហុស​គ្រប់យ៉ាង​មក​ឆ្កែ​អនាថា នេះ​បាន ដើម្បី​កិត្តិយស​មេ តែបើ​មេ​ព្យាយាម​វៃ​ក្បាល​ឆ្កែ​នេះ អាច​នឹង​ពេល​មួយ​វា​ទ័លច្រក​៕​

Related posts

Leave a Comment