លោក មៀ​ច សំរួល ប្រកាសថា ខ្លួន​ជា​ជំនួញ​អចលនទ្រព្យ លែងមាន​ពាក់ព័ន្ធ​ជាមួយ​អ្នកនយោបាយ​ទៀតហើយ​

​ភ្នំពេញ​៖ លោក មៀ​ច សំរួល អាយុ​៣៩​ឆ្នាំ អាស័យដ្ឋាន ភូមិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត ពោធិ៍សាត់ បាន​អះអាងថា ខ្លួន​ជា​អ្នកជំនួញ​សុច្ចរិត រកស៊ី​អចលនទ្រព្យ ហើយ​មិនមាន​ការទាក់ទង​រឿង​នយោបាយ​នៅ​គណបក្ស​ទៀត​នោះទេ​។​
​លោក មៀ​ច សំរួល បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំបាទ​សូម​ច្រានចោល​នៅ​គំនិត​ទុច្ចរិត​ណាមួយ របស់​ជន​ខិល និង​ពួក​ទ​ម្មិ​ល​និយម ដែល​តែងតែ​ចោទប្រកាន់ និង​លាភ​ពណ៌​ខ្ញុំបាទ​ជាច្រើនលើក​ច្រើនសារ​កន្ល​ង​មកនេះ​។ ទោះបី​កាលពី​អតីត​ខ្ញុំបាទ​មានការ​ពាក់​ព​ន្ធ័​តែ​ពេល​ប​ច្ច​ប្បន្ន​តាំងពី​ចុងឆ្នាំ​២០១៩ និង​ដើម ឆ្នាំ​២០២០​នេះ គឺ​ខ្ញុំបាទ​មៀ​ច សំរួល​បាន​លាលែង​ឈប់​និង​មិន​ពាក់​ព​ន្ធ័​ជាមួយ​បុគ្គល​ឬ​គណបក្ស​ណាមួយ​ទេ​”​។​


​បើតាម​លោក មៀ​ច សំរួល បើសិន​មាន​ជនខិលខូច និង​ជន​ទុច្ចរិត​ប៉ុនប៉ង​លាភ​ពណ៌​ជា​សាធារណ​: លោក​បដិសេធន៍​ទាំងស្រុង និង​ចាត់វិធានការ​ជនល្មើស ដែលមាន​គំនិត​តិ​រិ​ច្ឆា​ន និង​ទុច្ចរិត​តាមផ្លូវ​ច្បាប់​។ លោក​បញ្ជាក់ថា “​ខ្ញុំបាទ មៀ​ច សំរួល សូម​អះអាងថា ខ្ញុំបាទ​គឺជា​មនុស្ស​សាមញ្ញ និង​មាន​សិទ្ធិ​ជា​ប្រជា ពលរដ្ឋ​ដែលមាន​ចែង​ក្នុង​សិទ្ធិ​ុ​មនុស្ស និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ខ្ញុំបាទ មៀ​ច សំរួល និង​សរសេរ​នៅ​សេចក្តីបញ្ជាក់​នេះ​ពិស្តារ ដែលមាន​ច្បាប់​ជា​អ្នកការពារ​”​។


​សូមបញ្ជាក់ថា ឆ្នាំ​២០១២ លោក មៀ​ច សំរួល នៅ​ជាមួយ​គណបក្ស​ហ៊ុនស៊ិនប៉ិច ដែលមាន​ព្រះអនុជ​អរុណរស្មី បាន​ឈប់​ហើយ​។ ឆ្នាំ​២០១៤ គណបក្ស​កម្ពុជា​សេរីភាព គេ​តែងតាំង​ជា​អនុប្រធាន ឬ​អគ្គ​មិន​ព្រម ឈប់​លាលែង​។ ២០១៥ គណបក្ស​មហា សាមគ្គី​ជាតិខ្មែរ ជា​អគ្គលេខាធិការ​បាន​ឈប់​ហើយ​។ ២០១៦ ប្រធាន​ស្ថាបនិក​គណបក្ស​កុលបុត្រ​ខ្មែរ ឈប់​លាលែង ខ្សៃ​ទុន ក្រសួង មហាផ្ទៃ​លុបចោល​។ ២០១៧ គណបក្ស​ហ៊ុនស៊ិនប៉ិច ឧបការី​សម្តេចក្រុមព្រះ និង​ប្រធាន​យុវជន​គណបក្ស fcp បានបញ្ចប់​តំណែង និង​ឈប់​ហើយ​។ ២០១៨-២០១៩ គណបក្ស​ពន្លឺ​ថ្មី បាន​ចរចារ អគ្គលេខា និង​ជាទី​ប្រឹក្សា តែ​ឈប់​ហើយ​គ្មាន​ជំនឿ គ្មាន​ការតែងតាំង បាន​ឈប់​ហើយ​។ ឆ្នាំ​២០២០ រហូត​បច្ចុប្បន្ន មិន​ពាក់​ព​ន្ធ័​រឿង​នយោបាយ​ទៀតឡើយ គឺជា​អ្នករកស៊ី​សុច្ចរិត សាមញ្ញ មិន​ជាប់​ពាក់​ព​ន្ធ័​រឿង​គណបក្សនយោបាយ​ណាមួយ​ឡើយ​។


​លោក មៀ​ច សំរួល បាន​អះអាងថា លោក​បាន​គាំទ្រ​នូវ​នយោបាយ ឈ្នះ ឈ្នះ និង​អរគុណ​សន្តិភាព លោក នឹង​បញ្ជា​ក់លើ​លិខិត​រដ្ឋបាល​ផ្លូវការ​របស់លោក​៕

Related posts

Leave a Comment