ភោជនីយដ្ឋាន QK បើក​ដំណើរការ​ឡើងវិញ ក្រោយ​អ្នកជំនាញ​បាន​ពិនិត្យឃើញថា បាន​គោរព​តាម​ស្តង់ដារ​អនាម័យ​

​ភ្នំពេញ ៖ មន្ទីរ​ទេសចរណ៍ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាលពី​យ​ព់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០ បាន​ចុះ​ពិនិត្យ​ស្តង់ដារ​អនាម័យ ដើម្បី​ការពារ ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ នៅ​ភោជនីយដ្ឋាន QK ហើយ​ភោជនីយដ្ឋាន​នេះ ក៏បាន​បើក​ដំណើរការ​ឡើងវិញ​ផងដែរ ក្រោយពី​អ្នកជំនាញ​បាន​ពិនិត្យឃើញថា ភោជនីយដ្ឋាន QK បាន​គោរព​តាម​ស្តង់ដារ​អនាម័យ ស្តីពី​ភោជនីយដ្ឋាន​ទេសចរណ៍ សុវត្ថិភាព ឬ​វិធាន​សុវត្ថិភាព​ទេសចរណ៍​។​
​នាឱកាស​ចុះ​ត្រួតពិនិត្យ​លោក ម៉ម វាសនា ទីប្រឹក្សា​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​មន្ទី​ទេសចរណ៍​រាជធានី​ភ្នំពេញ ពិនិត្យឃើញថា ភោជនីយដ្ឋាន QK បានរៀបចំ​ដាក់​តុ​អាហារ​មាន​គម្លាត​ពីគ្នា មាន​ម៉ាស៊ីន​ស្កេ​នក​ម្ដៅ នៅ​ច្រកទ្វា​ចូល និង​មាន​ម៉ាស៊ីន​សម្លាប់​មេរោគ ទាំង​ច្រកចេញ ទាំង​ច្រកចូល និង​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។ ជាមួយគ្នានេះ​លោក ម៉ម វាសនា ក៏បាន​ណែនាំ​បន្ថែម​ទាក់ទង​នឹង​ការបើក​សម្លេង​តន្ត្រី ក្នុង​កំរិត​មធ្យម ដើម្បី​ឲ្យ​ត្រូវ​នឹង​ស្ដង់ដារ ភោជនីយដ្ឋាន​។​


​លោក សុគន្ធ ថា​រ៉ា​យុ ប្រធាន​គ្រប់គ្រង​ភោជនីយដ្ឋាន QK បាន​ឲ្យ​ដឹងថា លោក​នឹង​គោរព​តាម​ការណែនាំ​របស់​ក្រសួង​ជំនាញ​ឲ្យ​បាន​ភ្ជាប់​ភ្ជួ​ន ក្នុងការ​រៀបចំ គ​ន្លាត​សុ​ត្ថិ​ភាព ជូន​ដល់​ភ្ញៀវ​ដែល​បាន​ចូលមក​ភោជនីយដ្ឋាន QK​។ បើតាម​លោក សុគន្ធ ថេ​រ៉ា​យុ ភោជនីយដ្ឋាន QK ក៏បាន​បញ្ជា​រទិញ ម៉ាស៊ីន​ស្គែ​ន​ចាប់​កំដៅ​ពី​បរទេស ដើម្បី​ធានា​សុ​ត្ថិ​ភាព​ជូន​ភ្ញៀវ​ផងដែរ​។​
​នាឱកាស​នោះ ប្រធានការិយាល័យ​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​ចុះ​ចែក​សេចក្តីណែនាំ ស្តីពី​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​តាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ក្នុងដំណាក់កាល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​
​ក្រោយពី​ក្រុមការងារ​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ប្រព័ន្ធ​សុ​វត្ថ​ភាព និង​បានធ្វើ​ការណែនាំ​រួចរាល់​លោក ម៉ម វាសនា ក៏បាន​អនុ​ញ្ញា​ត្តិ​ឲ្យ​ភោជនីយដ្ឋាន QK មាន​ទីតាំង​ស្ថិត​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បើក​ដំណើរការ​ចាប់ពី​ថ្ងៃនេះ​តទៅ​។


​ដោយឡែក​លោក សួង រា​វុ​ធ អ្នកចាត់ការ​ទូទៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន QK ក៏ដូចជា​បុគ្គលិក​នោះ​ទីនោះ សម្តែង​ការរីករាយ ក្រោយពី​បាន​ចូល​បំរើ​ការងារ​វិញ និង​ដើម្បី​ទទួលបាន​ចំណូល​ជួយ​ផ្ត​ត់​ផ្គង់​គ្រួសារ​បន្ថែមទៀត​៕

Related posts

Leave a Comment