អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រើប្រាស់​អូ​ប៊​រ័​ល្បឿន​លឿន រំដោះ​អ្នកទេសចរ​ណ៏​ជាង​៥០០​នាក់ ដែល​ជាប់គាំង​នៅលើ​កោះរ៉ុង​ ​

ព្រះសីហនុ​៖ នៅ​រសៀល​ថ្ងៃ​០៤ ខែសីហា ឆ្នាំ​២០២០​នេះ អជ្ញាធរ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ប្រើប្រាស់​អូ​ប៊​រ័​ល្បឿន​លឿន និង​មាន​សុវត្ថិភាព សហការ​ពី​វិ​ស​យ័​ឯកជន ដឹក​រំដោះ​អ្នកទេសចរ​ណ៏​ជាង​៥០០​នាក់ ដែល​ជាប់គាំង​នៅលើ​កោះរ៉ុង បាន​ត្រឡប់មក​ដីគោក ក្រុងព្រះសីហនុ​វិញ ក្រោយ​ឃើញ​ចន្លោះពេល​ធាតុអាកាស​ធូរស្រាល​បន្តិច​។​
​លោក គួច ចំរើន អភិបាលខេត្ត​ព្រះ​ព្រះសីហនុ អមដំណើរ​ដោយ​លោក​ឧ​ត្ត​ម​សេនី​យ៌​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត លោក​វរ​សេនី​យ៌​ឯក ឌឹ​ម សំបូរ ប្រធាន​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ និង​មន្ត្រី​អង្គភាព​ពាក់​ព​ន្ធ័​បាន​អញ្ជើញ​ទៅពិនិត្យ និង​ទទួល​ភ្ញៀវទេសចរ​ណ៏ ដែល​ត្រឡប់​មកពី​កោះរ៉ុង ដោយផ្ទាល់​នៅ​ចំណត​ផែ​រ៉ូយ៉ាល់ ជិត​កំពង់ផែ​ក្រុងព្រះសីហនុ ក្នុងនោះ​ក៏មាន​ក្រុមគ្រូពេទ្យ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត​មក​ពិនិត្យ​សុខភាព និង​រង់ចាំ​ជួយសង្គ្រោះ​ផងដែរ​។​

​លោក គួច ចំរើន បាន​មាន​ប្រសា​ស​ន៏​ថា អ្នកទេសចរ​ណ៏​ច្រើន​រយ​នាក់​បានធ្វើ​ដំណើរ​ទៅលេង​កោះរ៉ុង មុន​ថ្ងៃ​ដែលមាន​ភ្លៀង ខ្យល់ និង​រលក​ខ្លាំង និង​ក្រោយមក​បាន​ជាប់គាំង​នៅលើ​កោះ​មិនអាច​ត្រឡប់មកវិញ​បាន ក្រោយ​តំបន់​សមុទ្រ​រង​នូវ​ឥទ្ធិពល​ព្យុះ​ទី​៣ (​ស៊ីន​ឡា​គូ​)​។ ដោយ​ពិនិត្យឃើញថា ថ្ងៃទី​៤​សីហា នេះ ចន្លោះពេល​ធាតុអាកាស​ធូរស្រាល​បន្តិច ក្នុងពេល​រសៀល​ទើប រដ្ឋបាលខេត្ត​ចាត់វិធានការ ជួយ​ដោះស្រាយ​ដឹកយក​បងប្អូន​អ្នកទេសចរ​ណ៏​ទាំងអស់នោះ មកកាន់​ដីគោក​ក្នុង​ក្រុងព្រះសីហនុ​វិញ ហើយ​ដំណើរការ​នេះ បាន​ប្រកបដោយ​សុវត្ថិភាព​៕

Related posts

Leave a Comment