លោក រស់ សុ​ឃិត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទៀតហើយ ពីបទ ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​

លោក រស់ សុ​ឃិត ដែល​គេ​ស្គាល់​ថា ជា​ចាងហ្វាង​កាសែត​ជាតិខ្មែរ ត្រូវបាន​នគរបាល​ខេត្តកំពង់ឆ្នាំង​នាំខ្លួន​តាម​ដីកា​របស់​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ហើយ​ក្រោយពី​នាំខ្លួន ត្រូវបាន​បញ្ជូន​បន្តម​ក​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​។

​សូមបញ្ជាក់ថា លោក រស់ សុ​ឃិត ធ្លាប់​ត្រូវបាន​ចាប់ខ្លួន តាម​បណ្តឹង​លោក សយ សុភាព ហើយ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០០៩ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ក្តី​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត តាម​សារ​ទូរស័ព្ទដៃ​ចំនួន​៤​ដង ទៅកាន់​លោក សយ សុភាព អគ្គនាយក​សារព័ត៌មាន​ដើមអម្ពិល និង​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​នៅ​ទូរទស្សន៍ ហើយ​បាន​ត្រូវ​សាលាឧទ្ធរណ៍ សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១០៕​

Related posts

Leave a Comment