លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចាត់​ឲ្យ​ក្រុមការងារ​នាំយក​អំណោយ​សួរសុខទុក្ខ​ជំនួយការ​ភូមិ​ដំណាក់​សង្កែ​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ដំណើរ​ជាមួយ​លោក អ៊ុយ សុន ព្រមទាំង​ក្រុមការងារ​សង្កាត់​ព្រែកកំពឹស បាន​នាំយក​អំណោយ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចុះសួរសុខទុក្ខ​លោកស្រី អ៊ឹម ខេ​ម ជំនួយការ​ភូមិ និង​ជា​សមាជិក​គណកម្មការ​សាខា ភូមិ​ដំណាក់​សង្កែ ដែលមាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ។​
​អំណោយ​ដែល ក្រុមការងារ​បាន​នាំយក​ទៅជូន​ដល់​អ្នកជំងឺ​រួមមាន ថវិកា​សរុប​ចំនួន មួយ​លាន បួន​សែន ប្រាំ​ម៉ឺន​រៀល (១,៤៥០,០០០៛) ក្នុងនោះ​មាន​ថវិកា​លោក រ័ត្ន ស្រ៊ាង ១​លាន​រៀល​, ថវិកា​សង្កាត់​ព្រែកកំពឹស ៤​សែន​រៀល និង​ថវិកា​លោក អ៊ុយ សុន ៥​ម៉ឺន​រៀល ភេសជ្ជៈ​ចម្រុះ​ចំនួន​០៧​កែស​, ទឹកត្រី​ទឹកស៊ីអ៊ីវ​០២​យួរ​,​ទឹកដោះគោឆៅ​០១​កែស​។​
​ដោយឡែក កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ក្រុមការងារ​ចំណុះ​មន្ទីរ​ភស្តុភារ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម សំអុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះសួរសុខទុក្ខ​លោកនាយ​ចំណង់ សៅរ៍ វណ្ណដា ជំនួយការ​ការិយាល័យ​ប្រេង​ឥន្ទ​ន​: ដែលមាន​ជំងឺ​ទើប​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មក​សម្រាក​ព្យាបាល​បន្ត​នៅផ្ទះ​។​
​ក្នុងឱកាស​សួរសុខទុក្ខ​នោះ​ផងដែរ ក្រុមការងារ​ចំណុះ​មន្ទីរ​ភស្តុភារ បាន​នាំយក​ជាមួយ​មាន​ថវិកា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​មេបញ្ជាការ ព្រមទាំង​ថវិកា ដែល​ប្រមូលបាន​ពី នាយ នាយរង ចំណុះ​មន្ទីរ​ភស្តុភារ សរុប​ចំនួន ១​លាន​៦០​ម៉ឺន​រៀល ភេសជ្ជ​: ៤​កេស និង​ផ្លែឈើ​ស្រស់ ០១​កន្ត្រក ជាការ​ចែករំលែក​សម្រាល​បន្ទុក​ក្នុងការ​សម្រាក​ព្យាបាល​៕

​​

Related posts

Leave a Comment