ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចុះ​ពិនិត្យ​ការ ដ្ឋា​ន​សាងសង់​អាគារ​រដ្ឋបាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​

​ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សៅរ៍​ទី​០៦ ខែមិថុនា ឆ្នាំ​២០២០ ​បាន​ឆ្លៀតពេល​ពី​ការងារ​ក្នុង​អង្គភាព ចុះទៅពិនិត្យ និង​ជម្រុញ​ការសាងសង់​អាគារ​រដ្ឋ​បាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ឲ្យ​ឆាប់​រួចរាល់​តាម​ការកំណត់ ដែល​អាគារ​នេះ បានចាប់ផ្ដើម​សាងសង់ កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៩​។​

​អាគារ​ដែល​សាងសង់​នេះ គឺ​ស្របតាម​ទស្សនៈ​ដឹកនាំ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កង​យោធ ពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលជា​និច្ចកាល​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ តែងតែ​ណែនាំ​ដល់​មេបញ្ជាការ​អាវុធហត្ថ​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ កសាង​ហេដ្ឋារចនាសម្ព័ន្ធ សាងសង់​អាគារ​ជំរំ​ជម្រក បន្ទាយ​ស្នាក់នៅ ពី​ថ្នាក់ជាតិ​រហូតដល់​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់​ផងដែរ​៕​

 

Related posts

Leave a Comment