សាលា BELTEI បង្កើត App សិក្សា​ពី​ចម្ងាយ ដើម្បី​​​ជំនួយ​​ដល់​ការសិក្សារបស់សិស្ស​

​ភ្នំពេញ​៖ ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ (COVID-19) សាលា ប៊ែ​ល​ធី អន្ដរជាតិ បានសម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី BELTEI App “BELTEI International School” ដើម្បី​ជា​ជំនួយ​បន្ថែម​ដល់​ការសិក្សា​នៅផ្ទះ របស់​សិស្សានុសិស្ស​ទូទាំង​ប្រទេស គ្រប់​កម្រិត ទាំង​ផ្នែក​ចំណេះ​ទូទៅ (​ចាប់ពី​ថ្នាក់​ទី​១ ដល់ទី​១២) និង​ភាសា​អង់គ្លេស​ទូទៅ (​ចាប់ពី Level 1 – 12)​។
​តាមរយៈ BELTEI App នេះ អ្នកប្រើប្រាស់​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍ ១២​សំខាន់ៗ (12 Icons) ដូចជា​៖ ១-​ព័ត៌មាន​ថ្មីៗ​របស់​ប៊ែ​ល​ធី គ្រុប​, ២-​ព័ត៌មាន​អំពី​កម្មវិធីសិក្សា​ទាំង ៥ (​ថ្នាក់​ចំណេះ​ទូទៅ​, ភាសា​អង់គ្លេស​ទូទៅ​, កម្មវិធី​គណនា​លេខ​រហ័ស IMA, វគ្គ​បណ្តុះបណ្តាល​កុំព្យូទ័រ និង​ថ្នាក់​ត្រៀមប្រឡង​តេស្ត​អន្តរជាតិ​), ៣-​ព័ត៌មាន​អំពី​ការចុះឈ្មោះ​ចូលរៀន​, ៤-​តម្លៃ​សិក្សា​គ្រប់​កម្រិត​, ៥-​ឱកាស​ការងារ​, ៦-​សាខា និង​ទីតាំង​ទាំង ២២ របស់​សាលា ប៊ែ​ល​ធី អន្តរជាតិ​, ៧-​ការទំនាក់ទំនង​, ៨-​ការកំណត់​ផ្សេងៗ (​អាច​ជ្រើស​រើសយក​ភាសា​ខ្មែរ ឬ​អង់គ្លេស​), ៩-​គេហទំព័រ (Website) ប៊ែ​ល​ធី គ្រុប រួមមាន​៖ ប៊ែ​ល​ធី សំណង់​, សាលា ប៊ែ​ល​ធី អន្តរជាតិ​, សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​, ប៊ែ​ល​ធី ទំនាក់ទំនង​អន្តរជាតិ , មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ ប៊ែ​ល​ធី​, ប៊ែ​ល​ធី ទេសចរណ៍ និង​មូលនិធិ​សប្បុរសធម៌​ប៊ែ​ល​ធី​, ១០-​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook Page) ទាំង ៣៥ របស់​ប៊ែ​ល​ធី គ្រុប​, ១១-​វីដេអូ (YouTube Channel) ដែលមាន​វីដេអូ ឯកសារ​ចំនួន ៤៥០ ដោយបាន​រៀបចំ​ចងក្រង​ជាច្រើន​ឆ្នាំកន្លងមក និង ១២-​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Learning)​។​
I-​របៀប​ទាញយក (Download) កម្មវិធី BELTEI App ១- សម្រាប់​ប្រព័ន្ធ iOS (iPhone, iPad, …)៖ សូម​ចូលទៅ​កាន់ App Store រួច​វាយ​ពាក្យ “BELTEI International School” ក្នុង​ប្រអប់ Search​។ បន្ទាប់មក ចុច​ពាក្យ “Get” ។ ២- សម្រាប់​ប្រព័ន្ធ Android (Samsung, Huawei, Oppo, Camfone, …)៖ សូម​ចូលទៅ​កាន់ Play Store រួច​វាយ​ពាក្យ “BELTEI International School” ក្នុង​ប្រអប់ Search​។ បន្ទាប់មក ចុច​លើ​ពាក្យ “Install” ។ ៣- កាន់តែ​ងាយស្រួល សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ​៖ http://onelink.to/e5593v ។ បន្ទាប់មក ចុច​លើ​ពាក្យ “Get” ឬ “Install” ជាការ​ស្រេច​។​
II-​របៀប Update កម្មវិធី BELTEI App ១- សូម​ចូលទៅ​កាន់ App Store ឬ Play Store រួច​ស្វែងរក “BELTEI International School” ឬ​ចុច​លើ​តំណ​ភ្ជាប់​នេះ ៖ http://onelink.to/e5593v បន្ទាប់មក​ចុច​លើ​ពាក្យ “Update” ជាការ​ស្រេច​។​
​សូម​ជម្រាបជូន​ផងដែរ​ថា ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ (COVID-19) នេះ សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​ដាក់ឱ្យ​ដំណើរការ​នូវ​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (Online Learning Program) ដោយ​សិក្សា​តាម​កម្មវិធី Telegram, Zoom និង Google Classroom ដែលជា​កម្មវិធីសិក្សា​ថ្មី ទំនើប និង​កំពុង​ប្រើប្រាស់​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក ស្របតាម​បរិបទ​ថ្មី​នៃ​ការសិក្សា​បែប​ទំនើប​នៃ​យុគសម័យ​ឌីជីថល (Digital Era)៕


Related posts

Leave a Comment