មាន​សំណួរ​មួយចំនួន​ត្រូវបានលើកឡើង​ទៅកាន់​រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល ក្រោយ​មាន​សញ្ញា​វិជ្ជមាន​នៃ​វីរុស​កូ​រ៉ូ​ណា​១​ករណី​

តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ឲ្យ​ដឹងថា នៅ​ប្រ​ទែស​កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​១​ករណី​ហើយ នៅ​ខេត្ត​ព្រះសីហនុ ជា​ជន​ជាតិចិន ដែល​ទើប​ធ្វើដំណើរ​មកពី​ប្រទេស​ចិន ។​

​ជនជាតិ​ចិន​ម្នាក់​ដែល​ឆ្លង​ជំងឺ​នេះ មានឈ្មោះ ចា ជិន​ហូរ (Jia Jianhua) ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ធ្វើដំណើរ​មកពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ជាមួយ​ក្រុមគ្រួសារ​៣​នាក់​ទៀត រួមមាន​៖ ឈ្មោះ វ៉ាង លីង​ជេន (Wang Lingzhen) ភេទ​ស្រី អាយុ ៥៧​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ E06137433, ឈ្មោះ សៅ យ៉ាន់ (Xiao Yan) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ ED0134348 និង ឈ្មោះ ចា រ៉ុយ​ស៊ន់ (Jia Ruixuan) ភេទ​ស្រី អាយុ​៣៣​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ E24490509​។ ជនជាតិ​ចិន​ដែល​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​នេះ និង​ក្រុមគ្រួសារ បានចេញ​ដំណើរ​ពី​ទីក្រុង​វូ​ហាន មកកាន់​ទីក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ហើយ​មាន​ចេញ​រោគសញ្ញា នៅ​ថ្ងៃទី​២៥ ខែមករា​ឆ្នាំ​២០២០ ដោយមាន​អាកា​រៈ គ្រុនក្តៅ និង​ហៀរ​សំបោរ​។ អ្នក​ទាំង​០៤​ខាងលើ មកពី​ទីក្រុង​វូ​ហាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​បាន​ចូលមក​ប្រទេស​កម្ពុជា តាម​ជើងយន្តហោះ​ត្រង់​ពី​ទីក្រុង​វូ​ហាន មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​៧​ព្រឹក​។ ក្រោយពី​បានមក​ដល់​ក្រុងព្រះសីហនុ ពួកគាត់​បាន​ជិះ​តាក់ស៊ី មក​ស្នាក់នៅ​សណ្ឋាគារ​ឯករាជ្យ​២​យប់​។ បន្ទាប់មក​បាន​ចូលមក​ស្នាក់នៅ​សណ្ឋាគារ​អ្វី​ន​កូ (Queenco Hotel) នៅ​រសៀល​ថ្ងៃទី​២៥​ខែមករា ឆ្នាំ​២០២០​។ នៅ​រសៀល​នោះដែរ លោក ចា ជិន​ហួរ បាន​លេង​ទឹក​អាង​រយៈពេល​២​ម៉ោង រួច​ក៏មាន​អាកា​រៈ​ក្តៅខ្លួន​។ ល្ងាច​ថ្ងៃ​ដដែល​នោះ​ភរិយា​គាត់​ឈ្មោះ វ៉ាង លឹ​ង​ជេន បាន​ទូរស័ព្ទ​ទៅលេង​ក្រុម​គ្រសារ​នៅ​ប្រទេស​ចិន និង​បាន​ប្រាប់ថា ប្ដី​គាត់​មាន​អាកា​រៈ​ក្តៅខ្លួន​។​
​បន្ទាប់ពី​បាន​រកឃើញថា ជន​ជាតិចិន​ខាងលើនេះ កំពុងស្នាក់នៅ​សណ្ឋាគារ​ឃ្វី​ន​កូ ក្នុង​ក្រុងព្រះសីហនុ ក្រុមការងារ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​យក​វត្ថុ​វិភាគ​ស្របតាម​លក្ខណៈ​បច្ចេកទេស ដែល​បាន​ណែនាំ​ដោយ​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ដដែល និង​បាន​បញ្ជូន​វត្ថុ​សំណាក​ពី​ច្រមុះ និង​បំពង់ក​របស់​បុគ្គល​ទាំង​បួន​នាក់ ខាងលើ​នោះ មក​ធ្វើ​វិភាគ​នៅ​មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។​
​នៅ​រសៀល​ម៉ោង​៣ នៃ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បញ្ជាក់ថា សំណាក​វិភាគ​មន្ទីរពិសោធន៍​រប​ស់ លោក ចា ជិន​ហួរ មាន​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCov)​។
​ទាក់ទង​បញ្ហា​នេះ មាន​ម​ហ​ជន​មួយចំនួន​បាន​លើក​ជា​យោបល់​ទៅកាន់​ក្រសួងសុខាភិបាល​៖ ឈ្មោះ Chansangva Kouv តាម​គំនិត​ខ្ញុំ​គួរតែមាន​ការពិចារណា​លើ​ជើងហោះហើរ​មកពី​ប្រទេស​ចិន គួរតែ​ផ្អាក​ព្រោះ​វា​អាច​ជៀសវាង​ករណី​ដូចខាងលើ ហាក់បីដូចជា​ពិបាក​ក្នុងការ​ពិនិត្យឃើញ​ពេលដែល​មេរោគ​ទៅសម្ងំ​ខ្លួន​អ្នកជំងឺ ពេល​ដែរ​វា​មិនទាន់​ចេញ​រោគសញ្ញា ដូច្នេះ​តាម​ការគិត​របស់ខ្ញុំ​ម៉ា​សុ​ី​ន​ស្គេ​ន​អាច​ពិបាក​និង​មើលឃើញ​ពេល​មេរោគ​ពួន​សម្ងំ​មិនទាន់​ចេញ​
​រោគសញ្ញា​។ ទទួលស្គាល់ថា​វា​និង​ខាត​បង់លុយ​ច្រើន​ចំពោះ​ការស្នើសុំ​មួយ​នេះ ហើយ​វា​ពិបាក​ពេល​ផ្អាក​ជើងហោះហើរ វា​អាចជា​ការស្នើសុំ​ជាមួយ​ករណី​ពិសេស​មួយ​នេះ ព្រោះ​វា​អាច​និង​មានការ​ខាតបង់ និង​ផល​លំបាក​ខ្លាំង​នាពេលខាងមុខ​ដែរ​យើង​ពិបាក​មើលឃើញ​។​
​ឈ្មោះ ChenTara Sok ជា​យោបល់​ខ្ញុំ គួរ​បង្ហាញ​រូបថត​របស់​អ្នកជំងឺ​និង​ក្រុមគ្រួសារ​នេះ ដើម្បីឱ្យ​អ្នកដទៃ​ដែល​សង្ស័យថា​ខ្លួន​បាន​នៅក្បែរ ឬ​ប៉ះពាល់​អ្នកជំងឺ​នេះ ( អ្នកបើក​តាក់ស៊ី​, បុគ្គលិក​សណ្ឋាគារ​, អ្នកស្នាក់នៅ​សណ្ឋាគារ ឬ​ហែល​ទឹក​អាង​រួម​ពេលនោះ​) អាច​បង្កើន​ការតាមដាន​សុខភាព និង​ប្រុងប្រយ័ត្ន​ការពារ​ការចម្លង​បន្ដ​ដល់​ក្រុមគ្រួសារ​។​
​ឈ្មោះ Adam Min ដោយសារ​មេរោគ​ប្រភេទ​ថ្មី​ឈ្មោះ corona ត្រូវបាន​រកឃើញ​លើកដំបូង​នៅ​កម្ពុជា ក្នុងនាម​ជា​ពលរដ្ឋ​មួយរូប នាង​ខ្ញុំ​ចង់​ស្នើ​ដល់​រដ្ឋាភិបាល​មេត្តាជួយ​សម្រួល​ចែក​ម៉ាស់​ដល់​ប្រជាពលរដ្ឋ free ដើម្បីអោយ​ពួកគាត់​មានប្រើ​ប្រាស់​បាន​គ្រប់គ្នា ឬ ជួយ​សម្រួល​ដល់​សរាច​រណ៍​ឧបករណ៍​ការពារ​លើ​ទីផ្សារ ទាំង​បរិមាណ (​គ្រប់គ្រាន់​) និង​តម្លៃ​ក្រោម​ហេតុផល​៖ ទី​1: ទំនិញ​ឡើងថ្លៃ​លើស​ទីផ្សារ​ទ្វេរ​គុណ អាច​ពលរដ្ឋ​មួយចំនួន​ពុំមាន​លទ្ធភាព ឬ​មិន​ពេញចិត្ត​ចំពោះ​តម្លៃ​សុខចិត្ត​មិន​ទិញ​ប្រើ​។ ទី​2: មិនដឹង​ទៅរក​ទិញ​ឯណា ចំពោះ​ម៉ាស់​ដែល​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​។ ទី​3: រក​ទិញ​តាម​ឱសថស្ថាន​មួយចំនួន​ទំនិញ​អស់ពី​ស្តុក​។​
​ឈ្មោះ ទី ពិចិត្រ គួរតែ​បិត​ការធ្វើដំណើរ​ចេញចូល​ខេត្ត​ជា​បណ្តោះអាសន្ន និង​ច្រក​អន្តរជាតិ​មួយចំនួន​ក៏​អីចឹង​ដែរ​។​
​ឈ្មោះ Meng Sothea មាន​តាំងពី​ដំបូង​មុនពេល​ជនជាតិ​ចិន​ក្នុង​ក្រុង​អ៊ូ​ហាន ធ្វើការ​ហោះហើរ​តាម​ជើងយន្តហោះ​ទៅកាន់​ប្រទេស​ផ្សេងគ្នា រួមមាន​ទាំង​ខ្មែរ​ផង​ដែល …..​អ្នកដឹង​ព្យាយាម​បង្ហាញ​ការពិត តែ​ក៏​ខាង​រដ្ឋាភិបាល​ព្យាយាម​ច្រានចោល​ពត៌មាន​ថា Fake New គួរ​ឲ្យ​អស់សំណើច​ណាស់ ស្រុក​ខ្មែរ !!!! ទាល់​លូវ ១=០ ទើប​ប្រកាស​ជា​សារ​ធារ​ណៈ ក្នុងកំឡុងពេល​ជម្ងឺ​នេះ​រីក​រាលដាល​ជាច្រើន​ថ្ងៃ ជឿ​អត់ថា​មានតែ​ម្នាក់ បើ​អ្នក​ផ្ទុក​ជម្ងឺ​នេះ​ម្នាក់ អាច​ចម្លង​ទៅ​មនុស្ស​១៤​នាក់​ទៀត​ក្នុង​១​ថ្ងៃ យ៉ាង​ឆាប់រហ័ស​បំផុត​នោះ​។​
​ឈ្មោះ ព្រះ​នាង ព្រះអាទិត្យ ខ្ញុំ​មានតែ​ពាក្យ​ថា ខកចិត្ត​ខក​ខ្លាំងណាស់​ការមិនបិទ​ជើងហោះហើរ​ពី​ប្រទេស​ចិន​មក​កម្ពុជា​រឹតតែ​ធ្វើអោយ​ពួក​ប្រជាជន​តូចតាច​ដូច​ពួក​ខ្ញុំ​មិន​ស្ងប់ចិត្ត អ្នក​មិន​យល់​អារម្មណ៍​ពួកយើង​ឡើយ​ព្រោះ​យើង​ប្រហែល​តូច​ទាប​ពេក​ទើប​អ្នក​មិន​ខ្វល់​ពី​យើង​។​
​ឈ្មោះ Arth Kaknika ប្រទេសជិតខាង​គេ​បិត​ជើងហោះហើរ​សឹង​គ្រប់គ្នា សូម​បិត​ដែរ​ទៅ​ដើម្បី​សុ​វត្តិភាព​ប្រជាជន ដូច​ដឹង​ស្រាប់​ហើយ​ថា​ប្រជាជន​កម្ពុជា​ស្រុក​យើង​មួយចំនួន​គាត់​ពុំ​សូវ​យកចិត្តទុកដាក់​គាំពារ ខ្ញុំ​ខ្លាច​តែ​ស្រុក​ជិត​ខាងគេ​បិត​អស់ ហើយក៏​សំរុក​មក​ខ្មែរ​។​
​ឈ្មោះ Kang Klk ខ្ញុំ​ចង់​សុំ​ព័ត៌មាន​បន្ថែម​ពី​ជើងហោះហើរ​របស់គាត់ ព្រោះ​ថ្ងៃទី 23 ម៉ោង 7:35 នាទី ខ្ញុំ​បាន​ហោះ​ពី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ​តាម Lanmei airline ជើងហោះហើរ​របស់គាត់​មាន​ឈប់​នៅ​ភ្នំពេញ​សិន​ឬទេ ឬ​គាត់​មាន​ជើងហោះហើរ​បែបណា​ដែរ​?៕

​​

Related posts

Leave a Comment