រដ្ឋបាល​ព្រៃឈើថា ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ និង​ឈើ​ច្បោះ​ជ័រ​ក្នុង​តំបន់​ព្រៃ​ឡង់​នោះទេ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ព្រៃឈើ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​អះអាងថា ក្នុង​រយៈពេល​កន្លងមក​នេះ នៅលើ​បណ្តាញសារព័ត៌មាន​ក្នុងស្រុក និង​អន្តរជាតិ​មួយចំនួន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក ដែលមាន​ទីតាំង​ស្ថិតនៅ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​បាន​កាប់​ឈើ និង​ឈើ​ក្បោះ​ជ័រ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ព្រៃ​សហគមន៍​ប្រាសាទ​ទឹកខ្មៅ ព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ​នោះ​រដ្ឋបាល​ព្រៃឈើ​បាន​ចាត់​ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​ព័ត៌មាន​ខាងលើ​នៅ​ទី​វ៉ាល​ជាក់ស្តែង​។​
​ក្រុមការងារ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ក្នុងការ​ពិនិត្យ និង​ស្រាវជ្រាវ​ព័ត៌មាន​ដូចជា ការស្រាវជ្រាវ​ឯកសារ ការប្រើប្រាស់​រូបភាព​ផ្កាយរណប (Satellite images) ការប្រើប្រាស់​ដិ​ន ការពិនិត្យ​ទីវាល​ជាក់ស្តែង​ដោយ​ចៃដន្យ (Randomchecks) និង​ការជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ តំណាង​សូ​យ៉ាគ​មន៍​ព្រៃឈើ និង​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​ស្ថិតនៅក្នុង និង​ក្រៅ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក​។ ជា​លទ្ធផល ក្រុមការងារ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖ ១-​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក មាន​គោលការណ៍​វិនិយោគ​តាមរយៈ​លិខិត​លេខ ៩៩៩​សជណ ចុះ​ថ្ងៃទី​១២ ខែសីហា​ឆ្នាំ​២០១១ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី និង​បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២៦១២ ស្តីពី​ការប្រើប្រាស់​ដីព្រៃ​សម្រាប់​ដាំ​ឈើ​ដៃគូ​សហការ​លើ​ផ្ទៃដី​ទំហំ ៣៤.០០៧​ហិកតា ស្ថិតនៅក្នុង​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ និង​ស្រក​សៀម​បូក ខេត្តស្ទឹងត្រែង​។ ក្រុមហ៊ុន​បានរៀបចំ​ផែនការមេ​ស្តីពី​ការប្រើប្រាស់​ដីព្រៃ​របស់រ​ដ្ឋ​សម្រាប់​ការដាំ​ឈើ និង​ផែនការ​អនុវត្ត​ប្រចាំឆ្នាំ​រួចរាល់ បាន​បោះបង្គោល​សម្គាល់​ព្រំប្រទល់​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​បឹង​ចារ ស្រុក​សំបូរ​ខេត្តក្រចេះ និង​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​ជីក​ក្រវាត់​ព្រំដី​ព័ទ្ធជុំវិញ​ទីតាំង និង​បានរៀបចំ​បញ្ជីសារពើភ័ណ្ឌ​វាយ​
​តម្លៃ​ប៉ាន់ស្មាន​ធន​ផាន​ព្រៃឈើ​រួចរាល់​ក្នុង​អនុតំបន់ I, II, IV និងរ​រ​នុ​តំបន់ V ដោយ​ទទួលបាន​ការអនុញ្ញាត​ឈូសឆាយ និង​ដាំ​ដុះ​ក្នុង​អនុតំបន់​ទាំងនោះ​ផងដែរ​។​
២-​ផ្អែក​តាម​ការចុះពិនិត្យ​ជាក់ស្តែង​នៅ​ទីតាំង​មួយចំនួន ជាពិសេស​នៅ​ព្រំប្រទល់​ដែន​ព្រៃរបស់​ក្រុមហ៊ុន​ស៊ី​ង​បាយ​រូ​ថេ​ក និង​ព្រៃ​ឡង់ និង​ការ​ផ្តល់ព័ត៌មាន​ពី​អាជ្ញាធរ​ភូមិ ឃុំ គណៈកម្មការ​សហគម​ន៍​ព្រៃឈើ​ប្រាសាទ​ទឹកខ្មៅ គណៈកម្មការ​សហគម​ន៍​ការពារ​ធម្មជាតិ​កំពង់​ភ្លៀង គណៈកម្មការ​សហគម​ន៍​ការពារ​ធម្មជាតិ​កោះ​ឥន្ទ​ជ័យ គណៈកម្មការ​សហគម​ន៍​ការពារ​ធម្មជាតិ​កំពង់​ដំរី និង​គណៈកម្មការ​សហ​គម​ន៍​ការពារ​ធម្មជាតិ​អង្គរ​ឥ​ន្ធ ឃើញថា​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ និង​ឈឺ​ក្បោះ​ជ័រ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ព្រៃ​សហគមន៍​ខាងលើ​នោះទេ​។​
៣-​ក្រុមការងារ​មានការ​សោកស្តាយ​ចំពោះ​ការមិន​សហការ​ជាមួយ​ក្រុមការងារ​ពី​សំណាក់​សកម្មជន​បរិស្ថាន​ក្នុង​ការចុះពិនិត្យ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​បទល្មើស​ព្រៃឈើ​នៅ​ទីវាល​ជាក់ស្តែង​ដែល​ខ្លួន​បាន​ផ្តល់ព័ត៌មាន​ដល់​បណ្តាញសារព័ត៌មាន​ថា ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ និង​ឈើ​ក្បោះ​ជ័រ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ព្រៃ​សហគមន៍​។​
​ចំពោះមុខ ក្រុមការងារ​បានដាក់​ចេញ​នូវ​វិធានការ​ណែនាំ​ដល់​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក ត្រូវអនុវត្ត​ឲ្យ​បាន​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន និង​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​ត្រូវ​ពង្រឹង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​បន្ថែមទៀត ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ក្រោម​ការដឹកនាំ​បញ្ជា​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ក្រចេះ​៕
​​

Related posts

Leave a Comment