នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ក្រសួង​ដែនដី​ដោះស្រាយ​បញ្ហាដីធ្លី​រ៉ាំរៃ រវាង​អ្នកមានអំណាច និង​ប្រជាពលរដ្ឋ​ចំនួន​៣​ករណី​

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​ឲ្យ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ជំលោះ​ដីធ្លី​រាំ​រ៉ៃ​៣​ករណី នេះ​បើតាម​លិខិត​របស់​បណ្ឌិតសភា​ចា​រ្យ ហ៊ឹង ថូ​រ៉ា​ក់​ស៊ី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ ដែល​បាន​បែកធ្លាយ​ដល់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

​ករណី​ទាំង​៣​នោះ គឺ ករណី​ទី​១ ទំនាស់​ដីធ្លី​១៦​ឆ្នាំ រវាង​ពលរដ្ឋ​និង​អ្នកមានអំណាច​នៅ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ករណី​ទី​២ ទំនាស់​ដីធ្លី​រាប់​ឆ្នាំ រវាង​ពលរដ្ឋ​និង​អ្នកមាន​អំ​ណា​ចៅ ស្រុក​ក្រឡាញ ខេត្តសៀមរាប​។ ករណី​ទី​៣ វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​៦៥​គ្រួសារ និង​ទាហាន​កងពលតូច​លេខ​១១ លើ​ផ្ទៃដី​១០២​ហិកតា នៅ​ភូមិ​ព្រៃ​ខ្មៅ ឃុំ​ស្រែ​ខ្មៅ ស្រុក​ជុំ​គិរី ខេត្តកំពត​៕

Related posts

Leave a Comment