ថ្ងៃទី​២២ តុលា ខាងមុខ តុលាការ​កាត់ទោស គិត ធាង ពាក់ព័ន្ធ​បើក​កន្លែង និង​សម្រួល​អោយប្រើ​ប្រាស់​គ្រឿងញៀន​

ភ្នំពេញ ៖ ប្រភព​ព័​តិ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានអោយដឹងថា នៅ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ ចៅក្រម​តុលាការ​នឹង​កាត់ទោស​ឧកញ៉ា គិត ធាង ព្រមទាំង​បក្សពួក​ជាង​១០​នាក់​ផ្សេងទៀត ដែល​ជាប់ជំពាក់​វា​ក់វិន​ក្នុង​ជំនួញ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញ់ន​នៅក្នុង​អតីត​ក្លឹប​កំ​សាន​រ៉ុ​ក​។​
​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ចៅក្រម អ៊ឹម វណ្ណៈ ជា​ចៅក្រម​ជំនុំ​ជំ​រះ និង​លោក​សុខ កែវ​បណ្ឌិត ជា​តំណាង​អយ្យការ ហើយ​តាម​គំរោង​របស់​តុលាការ សវនាការ​នេះ នឹង​ប្រព្រឹត្តទៅ​ជាច្រើន​ថ្ងៃ ដោយសារ​តុលាការ​ត្រូវ​សាកសួរ​ជនជាប់ចោទ​នៅក្នុង​ឃុំ​ជិត​២០​នាក់ និង​ក្រៅ​ឃុំ​ជាច្រើន​នាក់​ទៀត រួមទាំង​សាក្សី​ជា​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នោះ ។​
​ពាក់ព័ន្ធ និង​ការ​កំណត់ពេល ដើម្បី​កាត់ទោស​ម្ចាស់​មជ្ឈមណ្ឌល់​ក្លឹប​កំ​សាន​រ៉ុ​ក ប្រភព​ព័​តិ​មាន​ពី​មន្ទីរ​ពេទ្យរុស្ស៊ី បានអោយដឹងថា រហូតមកដល់​ពេលនេះ ជនជាប់ចោទ គិត ធាង នៅតែ​បន្តធ្វើ​ពុត​ឈឺ ដើម្បី​បាន​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ជៀសវាង​ការ​ដេក​នៅក្នុង​គុក​ជាមួយ​អ្នកទោស​ដទៃទៀត ។​
​សូម​រំលឹកថា ឧកញ៉ា គិត ធាង ត្រូវបាន​បញ្ជូនមក​ម​ន្ទីរ​ពេទ្យរុស្ស៊ី តាំងពី​ពាក់​កណ្តាលយប់​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ ដែល​រហូតមកដល់​ថ្ងៃទី​១១ តុលា ឆ្នាំ​២០១៩ នេះ មាន​រយៈពេល​ច្រើន​ខែ​មកហើយ នៅ​មិនទាន់​ចេញពី​ពេទ្យ​ចូលទៅ​ពន្ធនាគារ​ប៉េ​ហ្ស៊ី​វិញ​នៅឡើយ​ទេ បន្ទាប់ពី​សុំ​មក​សម្រេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រូ​ស្ស៊ី​។ បុគ្គលិក​នៃ​មន្ទីរពេទ្យ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា អាកា​រៈ​ជំងឺ​សួត​របស់​ឧកញ៉ា គិត ធាង បានជា​ហើយ ព្រោះ​បច្ចុប្បន្ននេះ​គ្រូពេទ្យ​មិនបាន​ចាក់​ថ្នាំ ឬ​ឲ្យ​ថ្នាំលេប​ទៀត​ទេ ពោលគឺ​គ្រាន់តែ​មក​វាស់​សម្ពាធ​ឈាម​នៅពេល​ព្រឹក​ប៉ុណ្ណោះ ដោយ​ក្នុង​មួយថ្ងៃៗ​ឧកញ៉ា គិត ធាង បាន​បិទទ្វារ​បន្ទប់​រហូត​មិន​ឲ្យ​អ្នកណា​ចេញចូល​ឡើយ សូម្បីតែ​អនុរក្ស​ពន្ធនាគារ​ប៉េ​ហ្ស៊ី ដែល​មក​យាម​ទីនេះ ក៏​មិន​ឲ្យ​ចូល​ដែរ លើកលែងតែ​ក្រុមគ្រួសារ ឬ​ប្រពន្ធ​របស់ខ្លួន​តែប៉ុណ្ណោះ ហើយ​ក្នុង​មួយថ្ងៃៗ​គេ​ឃើញ​មាន​អ្នកយក​ឯកសារ​មកអោយ​ជនជាប់ចោទ​ស៊ី​ញ៉េ​ទៀតផង ។​
​ប្រភពព័ត៌មាន​ដដែល​បាន​អះអាង​ទៀតថា ក្នុង​បន្ទប់ ដែល​ឧកញ៉ា គិត ធាង ដេក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​នោះ គឺមាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ ទូទឹកកក ទូរទស្សន៍​និង​បាន​ប្រើ​ទូរស័ព្ទ​គ្រប់​ម៉ាក និង​គ្រប់​ប្រព័ន្ធ​មាន​អ៊ិន​ធើ​ណិ​ត​ថែម​ទៀតផង ទើប​ធ្វើ​ឲ្យ​អ្នក ឧកញ៉ា គិត ធាង ក្រាញននៀល មិន​ចង់​ចូលទៅ​ពន្ធនាគារ​វិញ​ទេ​។ ឥឡូវនេះ​ទាំង បន្ថែម​ឧបករណ៍​ហាត់ប្រាណ ម៉ា​យ​ក្រូ​វ៉េវ ចូលក្នុង​បន្ទប់ ថែមទៀត ពិតជា​អស្ចារ្យ​ណាស់ ។​
​លោក​ឧកញ៉ា គិត ធាង អាច​ចូលដេក​សម្រាក​នៅ​ពេទ្យរុស្ស៊ី បាន​បន្ទាប់ពី​លោកស្រី​មេធាវី ទី គឹម ស្រ៊ា​ន ដាក់ពាក្យ​ស្នើសុំ​ទៅ​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឧកញ៉ា​គិត ធាង ដាក់ពន្ធនាគារ​ប៉េ​ហ្ស៊ី ជា​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ​ពីបទ​សម្រួល​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន ដោយ​ខុសច្បាប់​តាម​មាត្រា​មាត្រា​៤៤ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា​។​
​មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ គ្រឿងញៀន​បានចែង​ថា អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬ​អំពើ​ផ្សេងទៀត បង្កលក្ខណៈ​ងាយស្រួល ដល់​ការប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺជា​បទ​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ចាប់ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល ទៅ​២០​លាន​រៀល ។​
​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​២២​នាក់​ហើយ ត្រូវ​ចាប់ឃុំខ្លួន​ដាក់ពន្ធនាគារ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នៅ​ក្លឹប​កំ​សាន​រ៉ុ​ករ​បស់​ឧកញ៉ា គិត ធាង ។​
​កាលពី​ថ្ងៃទី​១៧ មេសា ឈ្មោះ ស្រេង វីរៈ ម្ចាស់​ក្លឹប​ម៉ៃ​អា​មី ដែលជា​ជង្រុក​គ្រឿងញៀន​មួយ​លិចធ្លោ​សម្បើម​ដែរ ត្រូវបាន​គេ​បញ្ជូនមក​តុលាការ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ពាក់ព័ន្ធ​មួយចំនួន ព្រោះ​ឈ្មោះ ស្រេង វីរៈ ក៏​ជា​អ្នក​ជួល​ទីតាំង​ក្លឹប​រ៉ុ​ក បើក​អាជីវកម្ម​មួយ​ក្នុងនោះដែរ​៕

Related posts

Leave a Comment