រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​បញ្ចប់​តំណែង​នាយប៉ុស្តិ៍​ច្រកទ្វារ​អាកាសយានដ្ឋាន​សៀមរាប​

​ខេត្តសៀមរាប​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន សម្រេច​បញ្ចប់​តំណែង​នាយប៉ុស្តិ៍​ច្រកទ្វារ​អាកាសយានដ្ឋាន​សៀមរាប​ហើយ តែ​រក្សា​មុខតំណែង​ជា​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នេះ​បើ​យោងតាម​សេចក្តីសម្រេច ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​។​
​សេចក្តីសម្រេច ដែល​អ្នកព័ត៌មាន​ទើប​ទទួលបាន​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ចប់​តំណែង លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ ករុណា ពី​នាយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ អាកាសយានដ្ឋាន អន្តរជាតិ​សៀមរាប ដោយ​រក្សា​មុខតំណែង​ជា​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ហើយ​នៅក្នុង​លិខិត​នោះ សម្តេច​បានសម្រេច​តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទឹម សុភា ពី​អនុប្រធាន​នាយដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជា​នាយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​និង​ជា នាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​
​សូមបញ្ជាក់ថា នៅក្នុង​លិខិត​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៣​ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅនោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នោះ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការដក​នោះទេ ដោយ​គ្រាន់តែ​បញ្ចប់​មុខតំណែង និង​រក្សា​តួនាទី​របស់​ជា​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដដែល​៕

Related posts

Leave a Comment