ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី “តួនាទីសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ” ដែលប្រព្រឹត្តិទៅ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។
អានបន្តលោក សួន សេរីរដ្ឋា ជួបជាមួយតំណាងការិយាល័យ UN ប្រចាំកម្ពុជា
លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ហើយបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កាលពីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលជួបជាមួយលោក Pradeep Wagle តំណាងស្តីទី នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីជជែកពិភាក្សាគ្នា ទាក់ទងការកំណត់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិច និងការការពារផលិតផលប្រយោជន៍របស់ពួកគាត់។
អានបន្តមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិចថា មិនចាប់អារម្មណ៍ចំពោះការចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយ៣
ចំពោះការចងសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែររបស់គណបក្សនយោបាយចំនួន៣ ដែលបានប្រកាសឡើងនាពេលថ្មីៗនេះ ដែលក្នុងនោះ ក៏មានក្រុមញឹក ប៊ុនឆៃ គឺគណបក្សខ្មែររួបរួមជាតិផងដែរ ត្រូវបានគណបក្សហ្វ៊ុនស៊ិនប៉ិច បានសម្តែងការមិនចាប់អារម្មណ៍ ដោយសារយល់ថា ការចងសម្ព័ន្ធភាពអាចនឹងឆាប់សាបទៅវិញ បើសិនធ្វើការមិនច្បាស់លាស់។
អានបន្តមន្ត្រីបរិស្ថាន លើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់គ្រង និងទុកដាក់សំណល់ ឱ្យបានត្រឹមត្រូវ
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានលើកឡើងបែបនេះ នៅក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ ដោយមានការចូលរួមពីអភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ សិស្សនិស្សិត កងកម្លាំងសមត្ថកិច្ចយ៉ាងច្រើន។
អានបន្តវង្ស ពិសេន អនុញ្ញាតឲ្យនាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យ វរសេនីយ៍ឯក ភិស្នុ សារ៉ាត់ធី នាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងបង្ហាញខ្លួនលោក វរសេនីយ៍ឯក អនិរុទ្ទ រដ្ឋ:ផន ដែលទើបបានតែងតាំងថ្មីជាសេនានុព័ន្ធកងទ័ពជើងអាកាស និងជានាយរងការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
អានបន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំសន្និសីទអន្តរជាតិ លើកទី៣ ជាមួយសាកលវិទ្យាល័យមកពី១៣ ប្រទេសជុំវិញពិភពលោក
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំពិធីបើកសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ ឆ្នាំ២០២០ BICC2020-ប៊ីកស៊ី២០២០ (3rd BELTEI International Collaboration Conference 2020) តាមប្រព័ន្ធវីដេអូ (Video Conference) ក្រោមប្រធានបទ “ការរៀបចំសម្រាប់ជីវិតសិក្សានៅក្រៅប្រទេស (Preparation for Overseas Study Life)” ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញពីសាកលវិទ្យាល័យដៃគូចំនួន២០ មកពី១៣ប្រទេស ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ សរុបចំនួន៣,៧០០នាក់។
អានបន្តលោក សួន សេរីរដ្ឋា៖ ការដាក់លិខិតទៅកាន់ស្ថានទូតកម្ពុជា Washington គ្រាន់តែជាឆាកល្ខោននយោបាយ ដើម្បីរៃអង្គាសលុយធ្វើទេសចរណ៍នយោបាយប៉ុណ្ណោះ
លោក សួន សេរីរដ្ឋា បានអះអាងថា ការដាក់លិខិតទៅកាន់ស្ថានទូតកម្ពុជា Washington របស់អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកស្រី មូរ សុខហួរ នោះ គ្រាន់តែជាឆាកល្ខោននយោបាយ ដើម្បីរៃអង្គាសលុយធ្វើទេសចរណ៍នយោបាយប៉ុណ្ណោះ ពីព្រោះសហរដ្ឋអាមេរិក មិនមានច្បាប់ហាមឃាត់ជនបរទេសមិនឲ្យចេញពីប្រទេស នៅលិខិតឆ្លងដែនអស់សុពលភាព ឬផុតកំណត់នោះទេ។
អានបន្តលោក ហ៊ុន ម៉ាណែត ចូលរួមចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ
លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ។
អានបន្តព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើសំណុំរឿង “ឧបឃាត” នៃអតីតមេដឹកនាំប្រឆាំងចំនួន៩រូប
ភ្នំពេញ: តាមកម្មវិធី ដែលបានគ្រោងទុក នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងលើកយកសំណុំរឿង “ឧបឃាត” ដែលប្រព្រឹត្តនៅប្រ ទេសកម្ពុជា កាលពីឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា២៧ មាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ របស់អតីតមេដឹកនាំប្រឆាំងចំនួន៩រូប មកបើកសវនាការ។
អានបន្តលោក ហ៊ុន ម៉ាណែត ចូលរួមចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ
ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ខណៈលោកធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
អានបន្ត